នារសៀល ថ្ងៃទី២០ ខែមីនា លោក ស៊ី ជីងពីង ប្រធានរដ្ឋចិន បានមកដល់ទីក្រុងមូស្គូតាម ជើងហោះហើរពិសេស ដើម្បីចាប់ផ្ដើមដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី ។ នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ជីងពីង ក្រោយបានជាប់ឆ្នោតឡើងវិញ និងជាដំណើរទស្សនកិច្ចលើកទីប្រាំបួន របស់លោកទៅកាន់ប្រទេសរុស្ស៊ី តាំងពីលោកកាន់តំណែង ជាប្រធានរដ្ឋចិន ក៏ដូចជាដំណើរទស្សនកិច្ច លើកទីពីរ របស់លោកទៅកាន់ទីក្រុង មូស្គូ បន្ទាប់ពីគម្លាតអស់រយៈពេលជាងបីឆ្នាំ ៕