ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស្ស ព្រមានអំពីមេរៀនដ៏អាក្រក់សម្រាប់ពិភពលោក ប្រសិនបើអាវុធមានសារធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានប្រើនៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko កាលពីថ្ងៃពុធ បានចូលទៅក្នុងការពិភាក្សាអំពីអ៊ុយក្រែន ដែលត្រូវបានផ្តល់ឱ្យនូវគ្រាប់រំសេវ ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលរលាយអស់ ដោយហៅផែនការនេះថា “ជាផែនកាតឆ្កួតលីលា” ។

ការអត្ថាធិប្បាយពីលោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោកស្រី Annabel Goldie បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថា ចក្រភពអង់គ្លេស នឹងផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រ៉ុក្កែតអ៊ុយរ៉ាញ៉ូម រថក្រោះប្រយុទ្ធ Challenger 2 ដែលប្រទេសកំពុងផ្តល់ឱ្យអ៊ុយក្រែន។ លោកស្រី Goldie បានកត់សម្គាល់ថា គ្រាប់រំសេវនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់រថក្រោះទំនើបៗ និងរថពាសដែក។

លោកពូទីន បានប្រតិកម្ម ចំពោះព័ត៌មានដោយព្រមានថា រុស្ស៊ីនឹង “ឆ្លើយតបតាម” ប្រសិនបើចក្រភពអង់គ្លេស ផ្តល់គ្រាប់រំសេវដល់អ៊ុយក្រែន ដោយអះអាងថាអាវុធបែបនេះនឹងមាន “សមាសធាតុនុយក្លេអ៊ែរ”។

លោក Lukashenko បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើចក្រភពអង់គ្លេស ផ្តល់គ្រាប់រំសេវដល់អ៊ុយក្រែន ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលរលាយបាត់នោះ រុស្ស៊ីនឹងឆ្លើយតបដោយផ្តល់គ្រាប់រំសេវដល់បេឡារុស្សជាមួយនឹង “អ៊ុយរ៉ាញ៉ូមពិតប្រាកដ” ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Lukashenko បានលើកឡើងថា “យើងត្រូវដើរថយក្រោយពីភាពឆ្កួតលីលានេះ។ នៅពេលដែលគ្រាប់រំសេវនេះផ្ទុះនៅលើទីតាំងរបស់កងទ័ពរុស្ស៊ី អ្នកនឹងឃើញការឆ្លើយតបដ៏គួរឱ្យភ័យខ្លាច វានឹងក្លាយជាមេរៀនសម្រាប់ភពផែនដីទាំងមូល”៕ប្រែសម្រួល ឈូក បូរ៉ា

To Top