ព័ត៌មានអន្តរជាតិ

សមាជិកណាតូ មួយអះអាងមិនមានអាវុធ សម្រាប់ផ្គត់ផ្គត់ឲ្យអ៊ុយក្រែន ទៀតទេ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថារដ្ឋាភិបាលនៃទីក្រុង Prague ប្រទេសឆេកបានអះអាងថា ខ្លួនមិនមានអាវុធនៅសេសសល់ក្នុងស្តុក ទៀតទេដើម្បីផ្គត់ផ្គង់ឲ្យទៅប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីនៃប្រទេសឆេកលោក Petr Pavel បានថ្លែងថាប្រទេសរបស់លោកបានជួយគាំទ្រ និងផ្តល់ឲ្យអស់ ពីលទ្ធភាព ហើយ ទៅដល់អ៊ុយក្រែន នៅក្នុងជម្លោះជាមួយនឹងរុស្សីប៉ុន្តែប្រទេស របស់លោកនៅពេលនេះមិនអាចផលិតអាវុធ បន្ថែមសម្រាប់ការងារនេះទៀតនោះទេពីព្រោះថា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយដូចជាបញ្ហាកង្វះ ខាតធនធានមនុស្សធ្វើការជាដើមផង។

លោក Petr បានថ្លែងបែបនេះថា៖ពួកយើងមិន ត្រឹមតែបានផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ចេញពីឃ្លាំង របស់យើងនោះទេពួក យើងបានថែមទាំងទិញវត្ថុធាតុដើមមកពីក្រៅប្រទេសដើម្បីធ្វើកិច្ចការងារនេះផងដែរ។

ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីបានអះអាងថា ឆេកនៅតែអាចផលិតនូវអាវុធសម្រាប់ការ ប្រយុទ្ធដែនអាកាស ដូចជាមីស៊ីលការពារអាកាស និងគ្រាប់កាំភ្លើងមួយចំនួនទៀតដែលអ៊ុយក្រែន ត្រូវការប៉ុន្តែក្នុងចំនួនកំណត់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top