ព័ត៌មានអន្តរជាតិ

អ្នកជំនាញប្រទេសចិន និងបរទេសយល់ឃើញថា ទម្រង់ប្រជាធិបតេយ្យរបស់ប្រទេសចិន បានបង្កើតគំរូថ្មីសម្រាប់ពិភពលោក

ថ្ងៃទី២៣ខេមីនា វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖ តម្លៃរួមនៃមនុស្សជាតិ”លើកទី២ បានសម្ពោធបើកនៅទីក្រុងប៉េកាំង។ ភ្ញៀវចំនួនជាង៣រយនាក់ ដែលមកពីជាង១រយប្រទេសនិងតំបន់បានចូលរួម ក្នុងវេទិកាតាមវិធី “អនឡាញនិងនៅនឹងកន្លែង” ។

ភ្ងៀវដែលចូលរួមវេទិកាបានថ្លែងថា ទម្រង់ប្រជាធិបតេយ្យរបស់ប្រទេសចិន បានបង្កើតគំរូថ្មីសម្រាប់ពិភពលោក។

លោក Fred Mmembe ប្រធានគណបក្សសង្គមនិយម ប្រទេស Zambia យល់ឃើញថា “ឥឡូវនេះ យើងអាចនិយាយ ដោយមានជំនឿចិត្តលើខ្លួនឯងថា គ្រប់ផ្លូវឆ្ពោះទៅរកវឌ្ឍនភាព និងគ្រប់ផ្លូវដែលមានអំណោយផល ដល់ការរីកចំរើនរបស់មនុស្សជាតិ គឺពិតជាអាចមើលឃើញ នៅក្នុងទីក្រុងប៉េកាំង នេះហើយក៏ជាគំរូមួយ ដែលប្រទេសចិន បានបង្កើតសម្រាប់យើងនៅថ្ងៃនេះដែរ។”

លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចង្អុលបង្ហាញថា “តាមការពិត ទស្សនៈតម្លៃមិនមែនជាបញ្ហាទេ ប៉ុន្តែបើសិនជាទស្សនៈតម្លៃដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម បានបញ្ចូលទៅក្នុងវិស័យការទូត ដោយហួសហេតុនោះ វាមុខជានឹងបណ្តាលឱ្យមានការរើសអើង និងការច្រានចោលប្រទេស ដែលមានទស្សនៈតម្លៃខុសគ្នាជាមិនខាន។ ទង្វើបែបនេះនឹងបង្កជាផលប៉ះពាល់ ដល់ភាពរុងរឿងនៃពិភពលោក៕”

To Top