ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ត្រៀមបង្ហាញផែនការសន្តិភាព នៅអ៊ុយក្រែនជាមួយនឹងចិន

" "

បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula dad Silva តាមផែនការគ្រោងនឹង ធ្វើការបង្ហាញសេចក្តីព្រាង ស្តីអំពីសន្តិភាពនៅអ៊ុយក្រែនក្នុងពេលដែល លោកនឹងមានជំនួបជាមួយនឹង ប្រធានាធិបតីចិនលោក Xi Jinping នាក្នុងសប្តាហ៍នេះ។

យោងតាមការបញ្ជាក់អះអាង ដោយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Financial Times បានឲ្យដឹងទៀតដែរថាលោក Lula នៅតែរក្សាជំហអព្យាក្រិតសម្រាប់ជម្លោះ នៅអ៊ុយក្រែនហើយជឿជាក់ថា ប្រេស៊ីលនឹងអាចមានឱកាស ក្នុងការជួយដោះស្រាយបញ្ហានេះ និងជួយសម្របសម្រួលឲ្យដល់ កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមិនខាន។

" "

លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira បានបញ្ជាក់ទៀតថា៖ យើងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការលើកកម្ពស់ ឬជួយបង្កើតកិច្ចប្រជុំមួយចំនួន ដែលនឹងនាំទៅរកដំណើរការសន្តិភាព។ លោក​ប្រធានាធិបតី​ក៏បាន​និយាយ ​ជា​ច្រើនណាស់​​អំពី​សង្គ្រាម ប៉ុន្តែ​ពាក្យ​តិច​ណាស់​អំពី​សន្តិភាព។

" "

ទើបចូលកាន់តំណែងថ្មីៗនេះ មេដឹកនាំប្រេស៊ីលរូបនេះ បានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ហើយបាននិយាយតាមទូរស័ព្ទជាមួយ Zelensky និង Putinផងដែរដើម្បីពិភាក្សាអំពី បញ្ហាស្វែងរកសន្តិភាពនៅអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top