គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ(UN) បានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដោយអ្វីដែលខ្លួនបានលើកឡើងថា ជាការប្រហារជីវិតអ្នកទោសសង្រ្គាមដោយកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងសមរភូមិនោះ ។
គួរបញ្ជាក់ថា ការចោទប្រកាន់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុង គៀវ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដែលត្រូវបានថតនៅមុនពេលត្រូវបានបាញ់សម្លាប់ ។
ប្រធានបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Matilda Bogner បានថ្លែងថា ថ្មីៗនេះ អង្គការរបស់លោកស្រីបានកត់ត្រាការសម្លាប់ដោយភាគីទាំង២ ។
លោកស្រី Bogner បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង គៀវ កាលពីថ្ងៃសុក្រថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រហារជីវិតអ្នកទោសសង្គ្រាមរុស្ស៊ីរហូតដល់ទៅ២៥នាក់ និងអ្នកប្រយុទ្ធដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលយើងបានចងក្រងជាឯកសារទុក” ។
លោកស្រីបានលើកឡើងទៀតថា “វាជាញឹកញាប់ត្រូវបានប្រព្រឹត្តភ្លាមៗពេលចាប់បាននៅសមរភូមិ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា