បរទេស៖ ទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ពិសេសអាមេរិក ត្រូវបានរុស្សីជឿជាក់យ៉ាងច្បាស់ថា គឺជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះបំពង់បង្ហូរហ្គាស Nord Stream កាលពីខែកញ្ញា។
ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានចេញផ្សាយដោយ RT បានបញ្ជាក់ទៀតថា អ្វីដែលធ្លាប់ត្រូវបានលើកឡើង ដោយទាហានជើងចាស់អាមេរិក Seymour Hersh និងបច្ចុប្បន្នជាអ្នកកាសែតផងនោះ អំពីការសន្និដ្ឋានជារួមនោះគឺជាការពិតទាំងអស់។
ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី បានបន្តទៀតថាវាគឺជារឿងលំបាក ដែលអាចនាំយកការពិតទាំងអស់មកបញ្ចេញឲ្យឃើញការពិតទាំងស្រុងនិងភ្លាមៗប៉ុន្តែក្នុងចំណុចណាមួយដែលលោកជឿជាក់ថា នឹងអាចបង្ហាញគ្រប់គ្នាឲ្យដឹងបានថាអ្នកណាជាអ្នកធ្វើវាហើយ បានធ្វើវាដោយរបៀបណា។
មេដឹកនាំរុស្ស៊ីបានដកស្រង់សម្តីលោក Hersh ដោយហៅគាត់ថា ជាអ្នកកាសែតអាមេរិក ដែលទើបតែទទួលបានភាពល្បីល្បាញនៅក្នុងពិភពលោក តាមរយៈការផ្សព្វផ្សាយអំពីការស៊ើបអង្កេត និង សន្និដ្ឋានថារបស់គាត់កន្លងមកថា ការបំផ្ទុះនៅ Nord Stream គឺពិតជាត្រូវបានរៀបចំឡើង ដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកពិតមែន៕
ប្រែសម្រួល៖ស៊ុនលី