ព័ត៌មានអន្តរជាតិ

អឺរ៉ុប ព្រមានឆ្លើយតបទៅនឹងការ សម្រេចចិត្តរបស់បេឡារូស ដែលទទួលយកគ្រាប់ នុយក្លេអ៊ែររបស់រុស្ស៊ី

បរទេស៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សហភាពអឺរ៉ុបនឹងធ្វើការ ឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើបេឡារូសនឹងទទួលយក ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្សី មករក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនមែននោះ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោក Borrell ក៏បានលើកឡើងអំពីភាព ដែលមិនអាចទទួលយកបានឡើយ ចំពោះការសម្រេចចិត្តណាមួយ ដោយបេឡារូសនិងរុស្សីហើយរិះគន់ថា វាគឺជាការបង្កហេតុដែលមិនមាន ទំនួលខុសត្រូវនោះឡើយ។

លោក Borrell បានពោលបែបនេះថា៖ បេឡារុស្ស ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃអាវុធនុយក្លេអ៊ែរ របស់រុស្សីនឹងមានន័យថា ជាការកើនឡើងដែលមិនទទួលខុសត្រូវ និងការគំរាមកំហែង ដល់សន្តិសុខអឺរ៉ុបទាំងមូល។

គួរឲ្យដឹងដែរប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងថា ហើយថាតាំងតែពីសៅរ៍ដែលអាវុធនុយក្លេអ៊ែរ របស់ខ្លួននឹងធ្វើដំណើរទៅដល់ប្រទេសបេឡារូស នៅឆាប់បំផុតរដូវក្តៅខាងមុខនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top