បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា ហេតុការណ៍ផ្ទុះនៅក្នុងទីក្រុង Kireevsk នៅក្នុងតំបន់ Tula ប្រទេសរុស្សីគឺជាការវាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ុយក្រែន។
យោងតាមក្រសួងបានបន្តទៀតបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក Tu-141 Strizhដែលផលិតដោយសហសូវៀត។

សេចក្តីថ្លែងការណ៍របស់ ក្រសួងបានបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី ដែលឈរជើងនៅក្នុងតំបន់ Tula បានប្រើប្រាស់ប្រព័ន្ធបាញ់អេឡិចត្រូម៉ាញេទិក Pole-21 (Field-21)។
នៅក្នុងហេតុការណ៍នេះសារព័ត៌មាន របស់រុស្សីបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៣នាក់ បានរងរបួសហើយអគារលំនៅដ្ឋានចំនួន ៣ផងដែរដែលបានរងការបំផ្លាញ ប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវមិនមាន ការឆ្លើយតបនិងបញ្ចេញមតិអ្វីនៅឡើយទេ៕
ប្រែសម្រួល៖ ស៊ុន លី
