ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកលើខេត្ត Deir al-Zour ភាគខាងកើត ដោយជំរុញឱ្យប្រទេសដទៃទៀត ចូលរួមក្នុងការថ្កោលទោស។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ “ផ្អែកលើការភូតកុហក” ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់កងទ័ពស៊ីរីក្នុងការស្ដារឡើងវិញ នូវតំបន់ស៊ីរីទាំងអស់ និងបញ្ចប់ការកាន់កាប់របស់ សហរដ្ឋអាមេរិកលើទឹកដីស៊ីរី។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី មានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេរិក និងរដ្ឋាភិបាលគាំទ្រស៊ីរី កងជីវពលគាំទ្រដោយអ៊ីរ៉ង់ តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា អ្នកម៉ៅការជនជាតិអាមេរិកម្នាក់ និងយុទ្ធជនគាំទ្រអ៊ីរ៉ង់ ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ។
ប្រភពបានឲ្យថា កងជីវពលអ៊ីរ៉ង់បានបើកការវាយប្រហារ ដោយយន្តហោះដ្រូនជាច្រើនដង និងការបាញ់ផ្លោងលើមូលដ្ឋាន ទ័ពអាមេរិកនៅតំបន់ប្រេង al-Omar ក្នុងទីក្រុង Deir al-Zour ដោយបន្ថែមថា សហរដ្ឋអាមេរិក បានឆ្លើយតបជាមួយនឹងការបាញ់ផ្លោង ទៅលើទីតាំងរឹងមាំយោធា ជាច្រើនរបស់កងជីវពលអ៊ីរ៉ង់ នៅក្នុងខេត្តតែមួយ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ លោក Keyvan Khosravi បាននិឲ្យដឹងថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតប “ភ្លាមៗ និងទៅវិញទៅមក” ចំពោះការវាយប្រហារណាមួយលើមូលដ្ឋាន ដែលត្រូវបានបង្កើតឡើងសម្រាប់ “ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម” នៅក្នុងទឹកដីស៊ីរី និងតាមសំណើរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា