Deprecated: Function WP_Dependencies->add_data() was called with an argument that is deprecated since version 6.9.0! IE conditional comments are ignored by all supported browsers. in /var/www/dap-news.com/htdocs/wp-includes/functions.php on line 6131
ព័ត៌មានអន្តរជាតិ

Update: សកម្មជននុយក្លេអ៊ែរថា ការសម្រេចចិត្ត របស់រុស្ស៊ីដាក់អាវុធនុយក្លេអ៊ែរ ក្នុងប្រទេសបេឡារុស្ស គឺបង្កើនហានិភ័យខ្លាំង នៃការប្រឈមមុខដាក់គ្នា នុយក្លេអ៊ែ

បរទេស៖ យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធ នុយក្លេអ៊ែរ (ICAN) បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុង ប្រទេស បេឡារុស្សដែលជាជិតខាង គឺបង្កើនហានិភ័យយ៉ាងខ្លាំង នៃការប្រឈមមុខដាក់គ្នា នុយក្លេអ៊ែចំពេលមានវិបត្តិអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter អង្គការសកម្មជន ដែលបានទទួលរង្វាន់ណូបែល សន្តិភាពក្នុងឆ្នាំ ២០១៧ សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីសម្រេច បាននូវការហាមឃាត់ ជាសកលលើអាវុធនុយក្លេអ៊ែរបាននិយាយថា ខ្លួន “ថ្កោលទោសការកើនឡើងដ៏គ្រោះថ្នាក់បំផុតនេះ ដែលធ្វើឱ្យការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលកាន់តែទំនង។

ICAN បានបន្ថែមថា ដោយសារជម្លោះអ៊ុយក្រែន “លទ្ធភាពនៃការគណនាខុស ឬការបកស្រាយខុសគឺខ្ពស់ខ្លាំងណាស់។ ការចែករំលែកអាវុធនុយក្លេអ៊ែរធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ និងប្រថុយនឹងផលវិបាកមនុស្សធម៌ដ៏មហន្តរាយ»។

យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ក៏បានកត់សម្គាល់ផងដែរថា ការធ្វើជាម្ចាស់ផ្ទះទទួលអាវុធ បរមាណូរបស់ប្រទេសមួយផ្សេងទៀត ត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ឆ្នាំ ២០១៧ ។ ទោះជាយ៉ាងណា ក៏ដោយ ក្របខណ្ឌនេះមិនដែលត្រូវបានចុះហត្ថលេខាដោយបេឡារុស្ស រុស្ស៊ី ចិន ឬមហាអំណាចនុយក្លេអ៊ែរ បស្ចិមប្រទេសណា មួយឡើយ ។ ក្នុងឆ្នាំ ២០១៧ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានអះអាងថា គំនិតផ្តួចផ្តើមនេះ “មិនអើពើនឹងការពិត នៃបរិយាកាសសន្តិសុខអន្តរជាតិ” ខណៈដែលរុស្ស៊ីបាននិយាយថា “វាដំណើរការប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួន” ។

សូមជម្រាបថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញកាលពីថ្ងៃសៅរ៍ថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់ប្រទេសលោកនឹងរំកិល មកដល់ប្រទេសបេឡារុស្ស នៅដើមរដូវក្តៅនេះ។ លោកពូទីនបាននិយាយថា លោកបានធ្វើការសម្រេចចិត្ត បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសថា អង់គ្លេសនឹងផ្ទេរសារធាតុពុលអ៊ុយរ៉ាញ៉ូមដែលរលាយហើយ ទៅឱ្យអ៊ុយក្រែនដែលជាទង្វើដែលលោកបានពិពណ៌នាថា ជាសញ្ញានៃ “ការនាំគ្រោះថ្នាក់” របស់ទីក្រុងឡុងដ៍៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top