ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកោះតៃវ៉ាន់ Ma Ying-jeou ធ្វើទស្សនកិច្ចនៅចិនដ៏កម្របំផុត ចាប់តាំងពីឆ្នាំ១៩៤៩មក

បរទេស៖ លោក Ma Ying-jeou អ្នកនយោបាយរបស់កោះតៃវ៉ាន់ ដែលធ្លាប់ធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់កោះតៃវ៉ាន់ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បាននិយាយថា នៅឆ្នាំ ២០១៩ លោកចង់ធ្វើដំណើរទៅប្រទេសចិនដីគោក ជាយូរណាស់មកហើយ ទោះបីជា “ធ្វើការលើទំនាក់ទំនងឆ្លងច្រកសមុទ្រ” អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរឯកជនរបស់អតីតមេដឹកនាំកោះតៃវ៉ាន់លោក Ma Ying-jeou ទៅកាន់ប្រទេសចិនដីគោកចាប់ពីថ្ងៃទី ២៧ ខែមីនាដល់ថ្ងៃទី ៧ ខែមេសាត្រូវបានពិពណ៌នារួចហើយថា ជាអ្វីគ្រប់យ៉ាងចាប់ពីដំណើរ ទស្សនកិច្ចដែលគួរឱ្យកត់ “សម្គាល់” ដែលអាចជួសជុលទំនាក់ទំនង ឆ្លងច្រកសមុទ្រដ៏ក្តៅគគុករហូតដល់ “ឧបាយកលនយោបាយ” ដែលរៀបចំដោយ ទីក្រុងប៉េកាំង។

នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់អតីតមេដឹកនាំកោះតៃវ៉ាន់ ឬមេដឹកនាំបច្ចុប្បន្នទៅកាន់ ចិនដីគោកចាប់តាំងពីឆ្នាំ ១៩៤៩។

រដ្ឋាភិបាលនៅតៃប៉ិគឺនៅសល់តែ រដ្ឋាភិបាលសាធារណរដ្ឋដែលដឹកនាំ ដោយបក្សកុម្មុយនិស្តចិនក្នុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ ១៩៤៩ នៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនថ្មី ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំង។ ទោះបីជា PRC ចាត់ទុកកោះនេះថា ជាខេត្តដ៏មមាញឹករបស់ខ្លួន ដែលមានគោលដៅសម្រាប់ការ បង្រួបបង្រួមជាយថាហេតុក៏ដោយ ក៏កោះតៃវ៉ាន់នៅតែអះអាងថា ខ្លួនជាប្រទេសស្វយ័ត ទោះបីជាកោះនេះ ឈប់ប្រកាសឯករាជ្យក៏ដោយ។ ទីក្រុងប៉េកាំងប្រឆាំងនឹងរដ្ឋបរទេសណាមួយ ដែលមានទំនាក់ទំនងជាផ្លូវការជាមួយតៃប៉ិ ហើយចាត់ទុកអធិបតេយ្យភាព របស់ចិនលើកោះនេះមិនអាចប្រកែកបាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top