ព័ត៌មានអន្តរជាតិ

ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយ«របាយការណ៍ អំពីការរំលោភសិទ្ធិមនុស្ស របស់អាមេរិកឆ្នាំ២០២២»

ថ្ងៃទី២៨ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «របាយការណ៍អំពីការរំលោភ សិទ្ធិមនុស្ស របស់អាមេរិកឆ្នាំ២០២២» ដើម្បីលាតត្រដាងពីការពិត នៃសកម្មភាពរំលោភសិទ្ធិមនុស្ស របស់អាមេរិក ។

របាយការណ៍បានបង្ហាញថា ឆ្នាំ២០២២ជាឆ្នាំថមថយចុះខាង សិទ្ធិមនុស្សយ៉ាងលេចធ្លោនៅអាមេរិក ។ អាមេរិកដែលហៅខ្លួនឯងថា ជា “សេនាគាំពារសិទ្ធិមនុស្ស” មានបញ្ហាពិបាកដោះស្រាយជាច្រើន ដូចជា នយោបាយលុយកាក់ ការរើសអើង ពូជសាសន៍ ការប្រើប្រាស់កាំភ្លើង ដោយខុសច្បាប់ ការអនុវត្តច្បាប់ ដោយហឹង្សា របស់ប៉ូលីស គម្លាតរវាងអ្នកមាននិង អ្នកក្រកាន់តែធំឡើងជាដើម ហើយសិទ្ធិមនុស្ស នីតិប្បញ្ញត្តិនិងយុត្តិធម៌ បានថមថយចុះ សិទ្ធិជាមូលដ្ឋាននិងសេរីភាព របស់ប្រជាជនអាមេរិក បានត្រូវបានមើលរំលងថែមទៀត ។

របាយការណ៍ បានសម្គាល់ថា អ្នកនយោបាយអាមេរិក ដែលបម្រើផលប្រយោជន៍ របស់ក្រុមមូលធនផ្តាច់មុខ មិនគ្រាន់តែបាត់បង់ឆន្ទៈ អត្តនោម័តនិង សមត្ថភាពសត្យានុម័ត ដែលឆ្លើយតបតម្រូវការជាមូលដ្ឋាន របស់ប្រជាពលរដ្ឋនិងគាំពារសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏គ្មានសមត្ថភាព ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដូចជាបញ្ហាសិទ្ធិមនុស្សជាដើម បែរជាប្រើសិទ្ធិមនុស្សជាអាវុធតាមទំនើងចិត្ត ទៅវាយប្រហារប្រទេសដទៃ ហើយបង្កើតភាពបដិបក្ខ បំបែកបំបាក់និង ចលាចលនៅសហគមន៍អន្តរជាតិ ដែលក្លាយទៅជាអ្នកបង្កបញ្ហា និងបង្កការរារាំងដល់ការ អភិវឌ្ឍសិទ្ធិមនុស្សសកល ៕

To Top