បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា គ្មានលទ្ធភាពទាំងឡាយណាក្នុងការ ដោះស្រាយបញ្ហាជម្លោះនយោបាយ និងការទូតនៅអ៊ុយក្រែណតាមរយៈ ដែលការប្រើប្រាស់យោធានោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ។
យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរូពនេះបានបញ្ជាក់ទៀតថា ដំណោះស្រាយរបស់រុស្សី គឺធ្វើយ៉ាងណាអាចសម្រេចបាន តាមគោលបំណងរបស់ខ្លួន ដែលធ្លាប់ត្រូវបានគូសបញ្ជាក់តាំងតែពី ពេលចាប់ផ្តើមនៃប្រតិបត្តិការពិសេស ដោយយោធាកាលពីជាងមួយឆ្នាំមុនមកម្ល៉េះ។
លោក Peskov បានថ្លែងបែបនេះថា៖ ពួកយើងបានលើកឡើងដដែលៗជាច្រើនដង មកហើយអំពីគោលបំណង របស់រុស្សីហើយយើងអាចទទួលបាន ជោគជ័យតាមវិធីសាស្ត្រជាច្រើន ទាំងការទូតនិងនយោបាយប៉ុន្តែប្រសិនបើ ច្រកទាំងពីរនេះមិនអាចទៅរួចនោះទេ មានន័យថារុស្សីនឹងជ្រើសយកវិធីសាស្ត្រយោធាប៉ុណ្ណោះ ដើម្បីមកដោះស្រាយ។
ទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់រូបនេះ មិនបានផ្តល់នូវការព្យាករណ៍ទុកថា នៅពេលដែលជម្លោះរវាងអ៊ុយក្រែន និងរុស្សិអាចបញ្ចប់ទៅនោះដែរប៉ុន្តែអះអាងថា សង្គ្រាមកំពុងប្តូររូបរាងទៅជាសង្គ្រាម បែបកូនកាត់ឬ Hybrid war ដែលនឹងអាចអូសបន្លាយពេល ជាយូរបន្ថែមទៀត ៕
ប្រែសម្រួល៖ ស៊ុន លី