ព័ត៌មានអន្តរជាតិ

មេដឹកនាំកោះតៃវ៉ាន់ ចេញសេចក្តីថ្លែងការណ៍ប្រឆាំងចិន មុនដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក

បរទេស៖ ប្រធានាធិបតីនៃកោះតៃវ៉ាន់លោកស្រី Tsai Ing Wen ត្រូវបានគេដឹងថា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរហូតទៅដល់ ១០ថ្ងៃទៅកាន់សហរដ្ឋអាមេរិក និងតំបន់អាមេរិកឡាទីនបន្ទាប់ពី បានធ្វើការថ្លែងការណ៍ប្រឆាំងទៅនឹង ការគម្រាមកំហែងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

លោកស្រីមេដឹកនាំរូបនេះក៏បានបន្តទៀតថា លោកស្រីនឹងនាំយកកោះតៃវ៉ាន់ ទៅភ្ជាប់ទំនាក់ទំនងជាមួយនឹង បណ្តាប្រទេសជាច្រើនទៀត លើពិភពលោកដោយមិនភ័យខ្លាច ទៅនឹងការគម្រាមកំហែងឬហាមប្រាម និងការសងសឹងណាមួយដោយ រដ្ឋាភិបាលក្រុងប៉េកាំងនោះឡើយ។

សេចក្តីថ្លែងការណ៍របស់លោកស្រី Tsai ត្រូវបានធ្វើឡើងនៅក្រោយបន្តិច ដែលអ្នកនាំពាក្យរបស់ការិយាល័យ កិច្ចការងារសម្រាប់កោះតៃវ៉ាន់ របស់ប្រទេសចិនលោកស្រី Zhu Faenglian បានធ្វើការព្រមានថា នឹងមានបញ្ហារកាំរកូសខ្លាំងជាងនេះរវាងចិន និងកោះតៃវ៉ាន់ប្រសិនបើដំណើរទស្សនកិច្ច របស់គាត់នឹងពិតជាត្រូវបាន ធ្វើឡើងមែននោះ។

តាមផែនការមេដឹកនាំកោះតៃវ៉ាន់ ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេស Belize និង Guatemala ផងដែរក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចនាទីក្រុង New York ហើយនិង Los Angeles ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top