ព័ត៌មានអន្តរជាតិ

GlobalTime៖ កិច្ចប្រជុំកំពូល សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់អាមេរិក គឺនិយាយអំពីការទូត ដើម្បីរក្សាអនុត្តរភាព

ប៉េកាំង៖ ជាមួយនឹងការបាញ់ប្រហារដ៏ច្រើននៅ Nashville និងបញ្ហាលទ្ធិប្រជាធិបតេយ្យដ៏ទៃទៀត នៅតែលងបន្លាចជនជាតិអាមេរិក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបើកកិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យដ៏ចម្រូងចម្រាស ជាលើកទីពីរកាលពីថ្ងៃពុធ ដើម្បីញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា និងនិយាយរឿងមិនពិតអំពី “លទ្ធិប្រជាធិបតេយ្យ ធៀបនឹងរបបផ្តាច់ការ”។

អ្នកវិភាគបានរិះគន់ព្រឹត្តិការណ៍នេះថា ដូចជាកិច្ចប្រជុំកំពូល សម្រាប់ការទូតអាមេរិក ជាងលទ្ធិប្រជាធិបតេយ្យ ហើយថាលទ្ធិប្រជាធិបតេយ្យ អនុត្តរភាពរបស់អាមេរិក កំពុងប្រឈមនឹងការមិនសប្បាយចិត្ត កាន់តែខ្លាំងឡើង នៅទូទាំងពិភពលោក។

កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យនៅឆ្នាំនេះ ដែលភាគច្រើនជានិម្មិត មានសហម្ចាស់ផ្ទះចំនួន៥ គឺសហរដ្ឋអាមេរិក កូស្តារីកា ហូឡង់ កូរ៉េខាងត្បូង និងសំប៊ី។ រដ្ឋបាលលោក បៃដិន បានអញ្ជើញមេដឹកនាំចំនួន ១២០ នាក់មកចូលរួមកិច្ចប្រជុំកំពូល។

យោងតាមរបៀបវារៈ ដែលចេញផ្សាយ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលរួមមានកិច្ចប្រជុំពេញអង្គ លើប្រធានបទផ្សេងៗគ្នា អំពីលទ្ធិប្រជាធិបតេយ្យ រួមទាំងបញ្ហាប្រឈមជាច្រើន ចំពោះលទ្ធិប្រជាធិបតេយ្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ រដ្ឋបាលលោក បៃដិន នឹងប្រកាសពីជំហានថ្មី ដើម្បីទប់ទល់នឹងការរំលោភបំពាន និងការប្រើប្រាស់ បច្ចេកវិទ្យាខុស រួមទាំងការប្តេជ្ញាចិត្តរួមគ្នាជាមួយដៃគូបរទេស “ដើម្បីប្រឆាំងនឹងការរីកសាយភាយ និងការប្រើប្រាស់មិនត្រឹមត្រូវនៃពាណិជ្ជកម្មកាទូត”។

អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រ របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយ ចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលទាក់ទងនឹងកិច្ចប្រជុំកំពូល រួមទាំង “ការវិនិយោគបន្ថែមដ៏សំខាន់ នៅក្នុងគំនិតផ្តួចផ្តើម ប្រធានាធិបតី សម្រាប់ការបន្តប្រជាធិបតេយ្យ” ដែលត្រូវបានដាក់ឱ្យដំណើរការ នៅឯកិច្ចប្រជុំកំពូលលើកដំបូងក្នុងឆ្នាំ២០២១។

មិនថាពាក្យប្រឌិតប៉ុន្មាន ដែលរដ្ឋបាលលោក បៃដិន បានប្រើដើម្បីជំរុញកិច្ចប្រជុំកំពូល ព្រឹត្តិការណ៍នេះដូចជាលើកទីមួយ ដែលបានធ្វើឡើងក្នុងឆ្នាំ ២០២១ ត្រូវបានប្រើប្រាស់ដោយរដ្ឋបាលលោក បៃដិន ជាឧបករណ៍ ដើម្បីបញ្ជាក់ឡើងវិញនូវភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងអ្វីដែលគេហៅថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាតិ។

ក្រុមអ្នកវិភាគបានឲ្យដឹងថា មហិច្ឆតារបស់ខ្លួនក្នុងការទាញប្រទេសកាន់តែច្រើន ចូលទៅក្នុងជំរុំផលប្រយោជន៍របស់ខ្លួន ដើម្បីទប់ស្កាត់គូប្រជែងរបស់ខ្លួន ជាពិសេសប្រទេសចិន និងរុស្ស៊ី ត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃព្រឹត្តិការណ៍នេះ ហើយច្បាស់ពេកក្នុងការលាក់បាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top