ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវ ឲ្យពលរដ្ឋអាមេរិក ចាកចេញពីរុស្សី ឲ្យបានឆាប់បំផុត

" "

បរទេស ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអំពាវនាវ ឲ្យជនជាតិអាមេរិក ក្នុងការធ្វើដំណើរចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ក្រោយពេលដែលមានការចាប់ឃាត់ខ្លួន អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ របស់កាសែត The Wall Street Journal។

អ្នកកាសែតលោក Evan Gershkovich ត្រូវបានរដ្ឋាភិបាល ទីក្រុងមូស្គូ ចាប់ឃាត់ខ្លួនក្រោយពេល ដែលរកឃើញថា គាត់បានព្យាយាម ក្នុងការប្រមូលយកព័ត៌មានសំងាត់ ពីប្រទេសរុស្សី ខណៈដែលអាមេរិក បានធ្វើការស្តីបន្ទោស ចំពោះការសម្រេចចិត្តនេះ ហើយហៅថា ជាសកម្មភាពបំពានសេរីភាព នៃអ្នកសារព័ត៌មានទៀតផង។

" "

រដ្ឋមន្ត្រីក្រសួង ការបរទេស នៃប្រទេសអាមេរិក លោក Antony Blinken បានធ្វើការថ្លែងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ពិតជាបានបង្ហាញ ក្តីបារម្ភយ៉ាងខ្លាំង អំពីការវិវត្ត ទៅកិច្ចការងារនេះដោយបន្ថែមថា មូស្គូនឹង​បន្ត​ព្យាយាម​បំភិតបំភ័យ គាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​អ្នក​សារព័ត៌មាន និង​សំឡេង​សង្គម​ស៊ីវិល ។

" "

មន្ត្រីការទូត ជាន់ខ្ពស់រូបនេះ បានបន្តទៀតថា យើងរំលឹកឡើងវិញនូវការព្រមានដ៏ខ្លាំងក្លា របស់យើងអំពីគ្រោះថ្នាក់ដែលបង្កឡើង ចំពោះពលរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ហើយចំពោះពលរដ្ឋអាមេរិក ដែលរស់នៅ ឬធ្វើដំណើរក្នុងប្រទេសរុស្ស៊ី គួរតែចាកចេញជាបន្ទាន់នៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top