ព័ត៌មានអន្តរជាតិ

ការរៀនសូត្រគ្នា ទៅវិញទៅមក រវាងអរិយធម៌ ដើម្បីមានភាពរុងរឿងជាមួយគ្នា គម្រប់១០ឆ្នាំ នៃគំនិតផ្តួចផ្តើម របស់លោក Xi Jinping ប្រធានរដ្ឋចិន

សាងសហគមន៍ រួមវាសនា របស់មនុស្សជាតិ នៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយនានា លើពិភពលោក ដែលបានធ្វើឡើង នាពេលចុងក្រោយនេះ លោកXi Jinping ប្រធានរដ្ឋបានស្នើយ៉ាង ឱឡារិកនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយផ្តោតលើការជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រ គ្នាទៅវិញទៅមក រវាងអរិយធម៌ខុសៗគ្នា ដែលបានធ្វើឲ្យមាន កាន់ច្រើនបែបយ៉ាង និងពង្រីកធំនូវរបៀបអនុវត្ត ក្នុងការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។

នៅប្រទេសកម្ពុជា ការងារអភិរក្ស និងជួសជុល ព្រះបរមរាជវាំង អង្គធំកំពុងដំណើរ ការ ។ នេះជាដំណាក់កាលទី៣ នៃការអភិរក្ស និងជួសជុល សម្បត្តវប្បធម៌ និងអរិយធម៌កម្ពុជា ដែលផ្តល់ជំនួយដោយប្រទេសចិន បន្ទាប់ពីប្រាសាទចៅសាយទេវតា និងប្រាសាទតែកែវ ។ ចាប់ពីការការពារ និងការស្ដារឡើងវិញនូវទីក្រុងបុរាណ Khiva ក្នុងប្រទេសUzbekistan រហូតដល់ការសិក្សាបុរាណវិទ្យារួមគ្នា រវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ព្រមទាំងចិន និងឡាវជាដើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសិក្សាវត្ថុបុរាណចិន បានបន្តប្រើប្រាស់ប្រាជ្ញចិន និងមធ្យោបាយចិន
សម្រាប់បកស្រាយនូវ «ការដែលទទួលស្គាល់ អរិយធម៌ របស់ប្រទេសដទៃ ដើម្បីស្វែងរកភាពរុងរឿង ជាមួយគ្នា» ។

ពីការជំរុញកសាង”ខ្សែក្រវាត់ និងផ្លូវ”ដើម្បីធ្វើឲ្យប្រជាជន និងប្រជាជនមានការទាក់ទងគ្នា កាន់តែជិតស្និទ្ធ ដល់ការបង្កើតសម្ព័ន្ធភាពផ្លូវសូត្រ អន្តរជាតិនៃរោងមហោស្រព សារមន្ទីរនិងវិចិត្រសាលសិល្បៈ ពីការកសាងប្រព័ន្ធ កិច្ចសហប្រតិបត្តិការ ខាងអប់រំសុខភិបាល កីឡា និងទេសចរណ៍ ជាដើម ដល់ការជំរុញការផ្លាស់ប្តូរ និង សុន្ទនារវាងយុវជន ធនាគារគំនិតគណៈបក្ស និងសារព័ត៌មានប្រទេសចិន បាននិងកំពុងរឹតបន្តឹងចំណង មិត្តភាពរវាងប្រជាជននិងប្រជាជន និងបន្តពង្រឹងមូលដ្ឋានគ្រឹះមនុស្សធម៌ សម្រាប់ការកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ។

អរិយធម៌ គឺមានតែមាន ភាពខុសៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែគ្មានការបែងចែកជាខ្ពស់ និងទាបឡើយ ។ ប្រឈមមុខនឹង ទឡ្ហីករណ៍ដូចជា “ការប៉ះទង្គិច នៃអរិយធម៌ ” និង “ឧត្តមភាពជាតិសាសន៍” ជាដើមនោះប្រទេសចិន បានអំពាវនាវ យ៉ាងច្បាស់ក្នុងការគោរពគ្នាទៅវិញទៅមក នូវប្រវត្តិសាស្រ្ត សភាពការណ៍ជាតិ និងមាគ៌ាអភិវឌ្ឍន៍ ដោយ សង្កត់ធ្ងន់ថា ការផ្លាស់ប្តូររវាងអរិយធម៌ អាចជម្នះឧបសគ្គរវាងអរិយធម៌ ការរៀនសូត្រគ្នាទៅវិញទៅ មករវាងអរិយធម៌ អាចជំនះជម្លោះបាន ៕

To Top