ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលស្ដីពី លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ជាអណ្តាតភ្លើងនៃការប្រឈមមុខដាក់គ្នា និងធ្វើឱ្យពិភពលោក មានភាពច្របូកច្របល់

ប៉េកាំង៖ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលទីពីរ សម្រាប់លទ្ធិប្រជាធិបតេយ្យពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចបំបែកពិភពលោកបន្ថែមទៀតចូលទៅក្នុងជំរុំប្រឆាំង ដោយដុតភ្លើងនៃការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជាដែលនឹងនាំមកនូវភាពចលាចលបន្ថែមទៀត។

មិនដូចកិច្ចប្រជុំកំពូល ដែលបានបើកកាលពីពីរឆ្នាំមុន ដែលទីក្រុងវ៉ាស៊ីនតោន ជាអ្នករៀបចំតែម្នាក់ឯងនោះទេ សហម្ចាស់ផ្ទះចំនួន ៤ទៀតគឺកូស្តារីកា ហូឡង់ កូរ៉េខាងត្បូង និងសំប៊ី ត្រូវបានក្រុងវ៉ាស៊ីនតោន ជ្រើសរើសសម្រាប់កិច្ចប្រជុំលើកទីពីរ ដែលយោងទៅតាមកាលវិភាគនៃកិច្ចប្រជុំកំពូល តម្បាញវោហាសាស្ត្រនៃលទ្ធិប្រជាធិបតេយ្យទៅក្នុងបញ្ហានយោបាយ សេដ្ឋកិច្ច សមធម៌សង្គម និងបច្ចេកវិទ្យា។

ខណៈពេលដែលការពិតដែលថាទ្វីបធំៗទាំង៤ របស់ពិភពលោកនីមួយៗត្រូវបានបែងចែកសហម្ចាស់ផ្ទះគឺជាការរៀបចំដោយចេតនា ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចុះបញ្ចូលប្រជាជាតិនានាទូទាំងពិភពលោកអំពីគុណសម្បត្តិនៃ “តម្លៃប្រជាធិបតេយ្យ” ក៏ដូចជាលទ្ធភាពជោគជ័យ និងភាពជឿជាក់នៃ ស្ថាប័នប្រជាធិបតេយ្យ ពិភពលោកទាំងមូលប្រហែលជាស្ទើរតែមិនទទួលយកការអួតអាងនោះទេ ហើយការប្រកួតអាចបង្ហាញថា គ្មានប្រយោជន៍”។

ខ្លឹមសារដែលបានប្រកាសនៃកិច្ចប្រជុំកំពូលនេះដាក់មួយឡែក បញ្ជីអ្នកអញ្ជើញតែម្នាក់ឯង បានទាក់ទាញការរិះគន់យ៉ាងច្រើនពីអ្នកជំនាញ ដែលចង្អុលទៅសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយចំនួនត្រូវបានដកចេញ ខណៈពេលដែលប្រទេសដែលលទ្ធិប្រជាធិបតេយ្យ កំពុង “ដើរថយក្រោយ” ត្រូវបានរួមបញ្ចូល។

លោក Daniel Larison បានសរសេរនៅក្នុងអត្ថបទមួយ ដែលធ្វើឡើងដោយវិទ្យាស្ថាន Quincy Institute for Responsible Statecraft ថា “បញ្ហាមួយ គឺថាម្ចាស់ផ្ទះអាចនឹងត្រូវបង់ថ្លៃនយោបាយ សម្រាប់ការមិនរាប់បញ្ចូលរដ្ឋមួយចំនួនពីអ្វីដែលលើសពីការនិយាយពីភាពដ៏រុងរឿង” ។

លោក Larison និងអ្នកជំនាញផ្សេងទៀតបានកត់សម្គាល់ថា ក្នុងនាមជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដូច្នេះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តួកគី និងហុងគ្រី ត្រូវបានទុកចោលជាលើកទីពីរជាប់ៗគ្នាក្នុងបញ្ជីអ្នកអញ្ជើញ ដែលជាសញ្ញាបង្ហាញពីការទទួលស្គាល់លាក់ពុតរបស់វ៉ាស៊ីនតោនថា ជាសម្ព័ន្ធមិត្ត៕ប្រែសម្រួល ឈូក បូរ៉ា

To Top