ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ជំរុញឱ្យរុស្ស៊ីដោះលែង អ្នកយកព័ត៌មានរបស់កាសែត Wall Street Journal

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញឱ្យរុស្ស៊ីដោះលែង អ្នកយកព័ត៌មានរបស់កាសែត Wall Street Journal គឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅទីក្រុង Ekaterinburg ក្នុងសប្តាហ៍នេះ ពីបទសង្ស័យចារកម្ម។ ក្នុងពេលជាមួយគ្នានេះ លោក Biden បានច្រានចោលការអំពាវនាវ របស់កាសែតឱ្យបណ្តេញអ្នកកាសែតរុស្ស៊ី ឬឯកអគ្គរដ្ឋទូតរបស់ ទីក្រុងមូស្គូនៅទីក្រុងវ៉ាស៊ីនតោន ជាជំហានសងសឹក វិញផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយយ៉ាងខ្លីអំពីជម្លោះ ដែលកើតឡើងកាលពីថ្ងៃសុក្រ មុនពេលឡើងយន្តហោះ Marine One ដើម្បីហោះហើរទៅកាន់ទីក្រុង Mississippi ដែលត្រូវបានបំផ្លិចបំផ្លាញដោយ ព្យុះកំបុតត្បូងនាពេលថ្មីៗនេះ។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានឆ្លើយថា “អនុញ្ញាតឱ្យគាត់ទៅ” មេដឹកនាំសហរដ្ឋអាមេរិក បានឆ្លើយតបនៅពេលសួរថាតើ សាររបស់គាត់ទៅកាន់ទីក្រុងម៉ូស្គូ ទាក់ទងនឹងអ្នកកាសែតដែល ត្រូវបានឃុំខ្លួននោះទេ។

នៅពេលសួរថាតើរដ្ឋបាលរបស់ លោកមានគម្រោងបណ្តេញអ្នកការទូតរុស្ស៊ី ឬអ្នកកាសែត ដូចដែលបានស្នើឡើងដោយ WSJ ដែរឬទេ? លោក Biden បាននិយាយថា “នោះមិនមែនជាផែនការសម្រាប់ពេលនេះទេ” ។

សូមជម្រាបថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក Gershkovich ត្រូវបានឃុំខ្លួននៅ Ekaterinburg ខណៈពេលដែលត្រូវបានចោទប្រកាន់ថា ព្យាយាមប្រមូលព័ត៌មានចាត់ថ្នាក់ អំពីអ្នកផលិតការពារជាតិរុស្ស៊ី។ អ្នកយកព័ត៌មាននេះត្រូវបានគេសង្ស័យថា បានធ្វើចារកម្មក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាការចោទប្រកាន់ដែលអាច ជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top