ព័ត៌មានអន្តរជាតិ

តើប្រទេសចិន សម្រេចបានសន្តិសុខ ស្បៀងអាហារដោយរបៀបណា លោក Xi Jinping បានគូសបញ្ជាក់ពី “កិច្ចការសំខាន់ចម្បង”មួយនេះ

" "

ពីឆ្នាំ២០១៥មក បរិមាណទទួលបានស្បៀងអាហារ សម្រាប់មនុស្សម្នាក់ៗរបស់ ប្រជាជនចិនបានលើសពី ៤០០ គីឡូក្រាម ដែលជាខ្សែសន្តិសុខស្បៀងអាហារ នៃស្តង់ដារអន្តរជាតិ។

កាលពីឆ្នាំ២០១៣ ចំនួនផលិតស្បៀងអាហាររបស់ចិនគឺ ៦១ ប៊ីលានគីឡូក្រាម ។ ឈានដល់ឆ្នាំ២០២២ ចំនួននេះបានឡើងដល់ ៦៩.៥ ប៊ីលានគីឡូក្រាម។ រយៈពេល១០ឆ្នាំកន្លងមក ចិនបានបង្កើនស្បៀងអាហារចំនួន ៧៥លានគីឡូក្រាមនេះ ទទួលបានដែលស្ថិតនៅ លក្ខខណ្ឌដែលចំនួនប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មបន្តធ្លាក់ចុះ បាតុភូតបម្រែបម្រួលអាកាសធាតុ កាន់តែខ្លាំងឡើងកើតមានជាញឹកញាប់ ខណៈចំនួនមនុស្សបម្រើការ ក្នុងវិស័យកសិកម្មបន្តថយចុះ ជាសមទ្ធិផលដ៏អស្ចារ្យមួយ។

" "

ប្រជាជនចំនួន ១៤ពាន់លាននាក់ត្រូវហូបបាយ នេះជាសភាពការណ៍ជាតិ ដ៏ធំបំផុតរបស់ប្រទេសចិន។ អភិវឌ្ឍទីក្រុងត្រូវការដីទំហំកាន់តែច្រើន ខណៈទំហំដីស្រែជាមូលដ្ឋាន នៃការផលិតស្បៀងអាហារ។ ប្រឈមនឹងការខ្វែងគំនិតនេះ លោក Xi Jinping កំណត់យ៉ាងតឹងរឹងថា៖ ការការពារដីស្រែបានកំណត់ច្បាស់ហើយ ដីស្រែទំហំ ១២០ លានហិកតាចាំបាច់ត្រូវអភិរក្ស ដីស្រែត្រូវធ្វើស្រែ ហើយគុណភាពដីស្រែចាំបាច់ត្រូវតែល្អ។

" "

ការផលិតស្បៀងអាហារត្រូវផ្អែកលើបច្ចេកវិទ្យា ។ រយៈពេល១០ឆ្នាំកន្លងមក អត្រារួមចំណែករបស់ការរីកចម្រើន បច្ចេកវិទ្យាចំពោះកសិកម្មរបស់ចិន បានលើសពី៦១% ខណៈអត្រាប្រើម៉ាស៊ីននៅក្នុងដំណើរភ្ជួរដីដាំដុះ និងប្រមូលផលរបស់ស្រូវសាលី ពោត និងស្រូវអង្ករបានលើសពី៩០%។

ប៉ុន្មានឆ្នាំកន្លងមក ជំងឺកូវីដ១៩ បានរីករាលដាលជាសកល រុស្ស៊ីនិងអ៊ុយក្រែនបានប៉ះទង្គិចគ្នា ដែលបានជំរុញឱ្យតម្លៃផលិត ស្បៀងអាហារសកលបន្តកើនឡើង ប៉ុន្តែចិនអាចផ្គត់ផ្គង់ស្រូវនិងស្រូវសាលី ដល់ខ្លួនឯងបានក្នុងអត្រា ១០០%។

របាយការណ៍សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបញ្ជាក់ថា ត្រូវជំរុញទំនើបកម្មតាមបែបផែនចិន ដែលជាទំនើបកម្មទ្រង់ទ្រាយ ដែលមានមនុស្សច្រើនសន្ធឹកសន្ធាប់ ដែលមានន័យថាការធានាសន្តិសុខស្បៀងអាហារ មិនអាចធ្វេសប្រហែសឡើយ។
មជ្ឈិមបក្សកុម្មុនីយស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ទុកការដោះស្រាយ បញ្ហាសន្តិសុខស្បៀងអាហារជាកិច្ចការ សំខាន់ចម្បងនៃការធ្វើអភិបាលកិច្ចជាតិ។ ប្រទេសចិនសម្រេចបានការ ផ្តល់ធញ្ញជាតិដោយខ្លួនឯង សម្រេចបានសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនចិនយ៉ាងជាក់លាក់ ដែលបានគាំទ្រយ៉ាងរឹងមាំក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសចិន ៕

To Top