ព័ត៌មានអន្តរជាតិ

អាមេរិក៖ ចំនួនអ្នកស្លាប់កើនឡើង ខណៈដែលព្យុះកំបុតត្បូង​ បានវាយប្រហារ នៅរដ្ឋមួយចំនួន

បរទេស៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបោកបក់ជាបន្តបន្ទាប់ មកលើផ្នែកខ្លះនៃភាគខាងត្បូង និងកណ្តាលខាងលិចរបស់សហរដ្ឋអាមេរិក។ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះកំបុតត្បូង បានបណ្តាលឱ្យមានការ បំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅរដ្ឋ Arkansas គេបាន​ឃើញ​រថយន្ត​ក្រឡាប់ ដើមឈើ​រលំ និង​បង្គោលភ្លើង​ដួលរលំ​។

មនុស្ស ៥នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅទីនោះ ក៏ដូចជា ៧ នាក់នៅ Tennessee , ៤នាក់នៅរដ្ឋ Illinois និង ៣នាក់នៅ Indiana ហើយនៅរដ្ឋ អាឡាបាម៉ា និងមីស៊ីស៊ីពី ក៏មានអ្នកស្លាប់ដែរ។

អ្នកស្រុកម្នាក់នៅទីក្រុង Little Rock នៃរដ្ឋ Arkansas ដែលជាកន្លែងកើតហេតុនៃព្យុះកំបុតត្បូងមួយបានប្រាប់ Washington Post ថាគាត់មានអារម្មណ៍ “មិនគួរឱ្យជឿទាំងស្រុង”ចំពោះ​ឧប្បតិហេតុនេះឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top