ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងបេឡារុស្ស ប្រារព្ធការរួបរួម នៅពេលដែលសង្រ្គាម កំពុងវាយលុកនៅអ៊ុយក្រែន

ម៉ូស្គូ៖ នៅថ្ងៃអាទិត្យទីក្រុងមីនស៍ និងទីក្រុងមូស្គូនឹងប្រារព្ធទិវានៃ ការរួបរួមមួយដោយចងចាំ នៅពេលដែលនៅឆ្នាំ១៩៩៦ ប្រធានាធិបតីបេឡារុស្សលលក Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ី នៅពេលនោះលោក Boris Yeltsin បានចុះហត្ថលេខាលើសន្ធិសញ្ញា ដែលមានគោលបំណងបង្កើត រដ្ឋសហភាពនៃប្រទេសជិតខាងស្លាវីទាំងពីរ។

សំណើមួយចំនួន ដូចជារូបិយប័ណ្ណរួម មិនដែលដកចេញនោះទេ ប៉ុន្តែរដ្ឋសហភាពបានក្លាយជាមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅបន្តិចម្តងៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ខណៈពេលដែលបេឡារុស្ស ក៏ហាក់ដូចជាចាប់អារម្មណ៍លើទំនាក់ទំនង ជាមួយលោកខាងលិចដែរ ដែលវាបានផ្លាស់ប្តូរនៅឆ្នាំ២០២០ នៅពេលដែលទីក្រុងម៉ូស្គូ បានមកជួយសង្គ្រោះលោក Lukashenko ។

មេ​ដឹក​នាំទាំងពីរបាន​ប្រឈម​មុខ​នឹង ​ការ​តវ៉ា​នៅ​តាម​ផ្លូវ​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ។ រុស្ស៊ី​បាន​ឲ្យដឹហថា ខ្លួន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ ​បញ្ជូន​ទ័ព​ទៅ​គាំទ្រ​ការ​បង្ក្រាប​លើ​ការ​មិន​ចុះ​សម្រុង។ នៅ​ទី​បំផុត គ្មាន​ទាហាន​រុស្ស៊ី​បាន​ចូល​រួម​ទេ ប៉ុន្តែ​ការ​ផ្តល់​ជូន​បាន​ទៅ​ជា​មធ្យោបាយ​មួយ ​ក្នុង​ការ​បង្ក្រាប​ការ​បះបោរ។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​រុស្ស៊ី​បាន​វាយ​កម្ទេច​អ៊ុយក្រែន បេឡារុស​បាន​ឈរ​ដោយ​ស្មោះត្រង់​ ជាមួយ​ភាគី​រុស្ស៊ី ហើយ​ថ្មីៗ​នេះ​បាន​យល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ដែលជា​សញ្ញា​នៃ​ទំនាក់ទំនង​កាន់តែ​រឹងមាំ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top