រសៀលថ្ងៃទី៣០ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន រៀបចំការសិក្សា សមូហភាព លើកទី ៤ ដើម្បីសិក្សានិងអនុវត្តគំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈ ពិសេសចិនក្នុងយុគសម័យថ្មី ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីដោយគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំការសិក្សាសមូហភាពលើកនេះ គឺដើម្បីដើរតួនាទីគំរូ ជំរុញបក្សទាំងមូលក្នុងការសិក្សា និងអនុវត្តគំនិតនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីក្នុងការអប់រំប្រធានបទនិងដាក់មូលដ្ឋានគ្រឹះទ្រឹស្តីដ៏រឹងមាំ ។
សមមិត្តប្រាំនាក់ រួមមានលោក Liu Guozhong លោក Li Ganjie លោក Li Shuleiលោក He Weidong និងលោក Chen Min’erដែលជា សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនីស្តចិន ជាដើមបានរួមបញ្ចូលគ្នានូវ គំនិតនិងការអនុវត្តការងាររបស់ខ្លួន ផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍របស់ខ្លួនក្នុងការសិក្សា និងអនុវត្តគំនិត ស្តីពីសង្គម និយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ។
បន្ទាប់ពីបានស្តាប់មតិយោបល់របស់សមាជិករាល់គ្នា លោក Xi Jinping បានថ្លែងកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ការអប់រំលើកនេះ កំណត់ការសិក្សា និងអនុវត្តសង្គមនិយមប្រកបដោយលក្ខណៈ ពិសេសចិនក្នុងយុគសម័យ ថ្មីជា ប្រធានបទ ពោលគឺជំរុញបក្សទាំងមូល ជាពិសេសថ្នាក់ដឹកនាំនិងកម្មាភិបាល ធ្វើឱ្យស៊ីជម្រៅនូវការសិក្សា និងអនុវត្តគំនិត នៃសង្គម និយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ៕