ព័ត៌មានអន្តរជាតិ

តើអាមេរិក និងតៃវ៉ាន់ បានឃុបឃិតគ្នាធ្វើអ្វីខ្លះ មុនពេលហុងឌូរ៉ាស ផ្តាច់ទំនាក់ទំនង ការទូតជាមួយតៃវ៉ាន់?

ថ្ងៃទី៣០ខែមីនា តាមម៉ោងក្នុងតំបន់   ក្រសួងការបរទេសហុងឌូរ៉ាសបានប្រកាសថាលោកស្រី Xiomara Castroប្រធានាធិបតី ហុងឌូរ៉ាសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខ។ ព្រមពេលជាមួយគ្នានេះ  មានតែបួនថ្ងៃបានកន្លងផុតទៅ  គិតតាំងពីប្រទេសហុងឌូរ៉ាសបានផ្តាច់អ្វីដែលហៅថា ទំនាក់ទំនងការទូតជាមួយ អាជ្ញាធរតៃវ៉ាន់ និងបានបង្កើតទំនាក់ទំនងការ ទូតជាមួយប្រទេសចិន។


  មុនពេលបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងកុង  បានមានពាក្យចចាមអារ៉ាមអំពី”ទំនាក់ទំនងការទូត”រវាងហុងឌូរ៉ាស និងអាជ្ញាធរតៃវ៉ាន់មិនស្ថិតស្ថេរ អស់រយៈពេលជាយូរមកហើយ។ ក្នុងអំឡុងពេលនោះ  បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ធ្លាប់ បានព្យាយាមអស់ពីសមត្ថភាពដើម្បីសង្គ្រោះវាវិញ  ហើយថែមទាំងបានសុំអាមេរិក”ជួយសង្គ្រោះពួកគេ”ផងដែរ។  ប៉ុន្តែ មិនថាអាមេរិកនិងតៃវ៉ាន់ធ្វើអ្វី  រហូតដល់ការគំរាមកំហែងឬល្បួងដោយផលប្រយោជន៍ក៏ដោយ  នៅទីចុងបំផុត មុខជាមិនអាចទប់ស្កាត់និន្នាការ ហើយឥតផលប្រយោជន៍ជាមិនខាន។


  ក្នុងរយៈពេលជាយូរ   បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់បានពឹងផ្អែកលើ”ការទូតលុយកាក់”ដើម្បីរក្សានូវអ្វីដែលហៅថា”ទំនាក់ទំនងការទូត”របស់ពួកគេ។ក្នុងឆ្នាំដំបូងបន្ទាប់ពីលោកស្រីCaiYingwenឡើងកាន់អំណាច  “ថវិកាសម្ងាត់”នៃស្ថាប័នកិច្ចការបរទេសរបស់តៃវ៉ាន់បានកើនឡើងបីឬបួនដងហើយ។

ប្រាក់ទាំងនេះមិនត្រូវបានត្រួតពិនិត្យទេ  ដូច្នេះនៅពេលនោះ មតិសាធារណៈរបស់កោះតៃវ៉ាន់បានចោទសួរថា  នេះគឺដើម្បីជួយធ្វើ”ការទូតលុយកាក់” និងបិទបាំងការទៅមកខាងប្រាក់ដែលមិនសមរម្យជាមួយអ្នកនយោបាយបរទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  មានរឿងអាស្រូវរបស់ហុងឌូរ៉ាសពាក់ព័ន្ធនឹង”ការទូតលុយកាក់”របស់តៃវ៉ាន់ ដែលត្រូវបានលាតត្រដាង មិនតិចទេ  ចំនួនប្រាក់ដែលពាក់ព័ន្ធនឹងសំណុំរឿងមានដល់ជាង២០លានដុល្លារអាមេរិក។


  ក្រៅពីនេះ  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ   អាមេរិកបានប្រើប្រាស់ការជួយតៃវ៉ាន់ ក្នុងការពង្រីកអ្វី ដែលហៅថា”លំហខាងក្រៅ”ធ្វើជាមធ្យោបាយមួយនៃការលេង”សន្លឹកបៀតៃវ៉ាន់”និង”ធ្វើឱ្យបញ្ហាតៃវ៉ាន់ទៅ ជាបញ្ហាអន្តរជាតិ”។ ប្រឈមមុខនឹងភាពខ្មាសអៀនដែលបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ ត្រូវបានបោះបង់ចោលដោយ”ប្រទេសការទូត”កាន់តែច្រើនឡើងៗ អាមេរិកមានអារម្មណ៍បារម្ភចិត្តកាន់តែខ្លាំងឡើង  ហើយបានបង្កើតឡើងនូវអ្វីដែលហៅថា “ច្បាប់ស្តីពីការការពារនិងពង្រឹងគំនិតផ្តួចផ្តើមអន្តរជាតិ”(គឺ”ពង្រាងច្បាប់តៃប៉ិ”) របស់ “ប្រទេសការទូត” ដោយលោតឡើងលើឆាកផ្ទាល់ពីខាងក្រោយ  ដើម្បីគំរាមកំហែង ដល់អ្វីដែល ហៅថា”ប្រទេស ការទូត”របស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ។


  នៅខែវិច្ឆិកាឆ្នាំ២០២១  បន្ទាប់ពីលោកស្រី Castro បានសំដែងថា នឹងស្វែងរកការបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេស ចិន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត   លោក Nichols ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រញាប់ទៅកាន់ ប្រទេសហុងឌូរ៉ាសហើយបាននិយាយជាសាធារណៈថា “សង្ឃឹមឱ្យហុងឌូរ៉ាសនឹងរក្សា” ទំនាក់ទំនងការទូត”ជាមួយតៃវ៉ាន់។ នៅខែមករាឆ្នាំ២០២៣  អាមេរិកបានទាញបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលជាអាជ្ញាធរតៃវ៉ាន់បង្កើត”ផែនការត្រីភាគី”ដើម្បី”ផ្តល់ជំនួយ”ដល់ហុងឌូរ៉ាស។ នៅថ្ងៃទី១៥ខែមីនា  បន្ទាប់ពីលោកស្រី Castro បានប្រកាសជាផ្លូវការថា ស្វែងរកការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន   លោក Doddអតីតសមាជិកព្រឹទ្ធសភាអាមេរិកបានធ្វើទស្សនកិច្ចបន្ទាន់ក្នុង នាមជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីដើម្បី រារាំងកុំឱ្យហុងឌូរ៉ាសផ្លាស់ប្តូរទិសដៅការទូត។ល។


   អ្នកទាំងអស់គ្នាសុទ្ធតែបានមើលឃើញលទ្ធផលហើយ។ អាមេរិក និងតៃវ៉ាន់បានឃុបឃិតគ្នា និងព្យាយាមអស់ពី សមត្ថភាព ដើម្បីដាក់សម្ពាធទៅលើហុងឌូរ៉ាស ប៉ុន្តែពួកគេទទួលបានបរាជ័យនៅទីបញ្ចប់។  លោកស្រីZhangJunfei”ឯកអគ្គរដ្ឋទូតប្រចាំហុងកុង” របស់បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរ តៃវ៉ាន់មានតែត្រឡប់ទៅតៃវ៉ាន់វិញ ក្នុងរយៈពេលមួយថ្ងៃមុនពេលត្រូវបាន”ផ្តាច់ទំនាក់ទំនងការទូត”ដោយទឹកមុខខកចិត្ត។


   “ការទូតលុយកាក់”និងល្បិចទិញមតិសាធារណៈ របស់អាជ្ញាធរបក្សវឌ្ឍន ភាពប្រជាធិបតេយ្យសុទ្ធតែគ្មានប្រយោជន៍ ទេ   ទោះបីជាអាមេរិកលូតដៃដោយចំហក៏ដោយ  ក៏គ្មានប្រយោជន៍ផងដែរ។ នេះបានបញ្ជាក់ជាថ្មីម្តងទៀតថា “តៃវ៉ាន់ឯករាជ្យ” គឺជាផ្លូវគ្មានច្រកចេញ  ហើយអ្នកខាងក្រៅមិនអាចពឹងផ្អែកបានទេ។  តាំងពីលោកស្រី Caiyingwenឡើងកាន់អំណាចក្នុងរយៈពេលប្រាំពីរឆ្នាំមក  អ្វីដែលហៅថា”ប្រទេសការទូត”របស់អាជ្ញាធរតៃវ៉ាន់បាន បន្ថយចុះពី២២ ទៅ១៣   ហើយចំនួន”ប្រទេសការទូត”នៅអាមេរិកឡាទីនក៏ត្រូវបានកាត់បន្ថយពី១២ទៅ៧  ស្ទើរតែកាត់ពាក់កណ្តាល។ 

ប្រទេសកាន់តែច្រើនបានទទួល ស្គាល់គោលការណ៍ប្រទេសចិនតែមួយ និងគាំទ្រការបង្រួបបង្រួមជាតិរបស់ប្រទេសចិន ដែលនេះជានិន្នាការទូទៅ៕

To Top