បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានបើកការវាយប្រហារមួយនៅក្នុងប្រទេសស៊ីរីហើយជាលទ្ធផលខ្លួន បានសម្លាប់មេដឹកនាំ IS ដ៏សំខាន់ម្នាក់ដែលជឿជាក់ថា កំពុងរៀបចំផែនការវាយប្រហារជាច្រើនកន្លែងនៅក្នុងប្លុកអឺរ៉ុប។
ប្រភពដដែលបានបន្តទៀតថា បុរសដែលត្រូវបានគេស្គាល់ឈ្មោះ Khalid Aydd Ahmed al Jabouri បានបាត់បង់ជីវិតនៅក្នុងទីតាំងមួយ ដែលមិនបានបញ្ជាក់លំអិតកាលពីព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែក្នុងនោះមិនមានរបាយការណ៍អ្នកពលរដ្ឋស៊ីវិលដែលស្លាប់ នៅក្នុងហេតុការណ៍ជាមួយគ្នានេះទេ។
ទោះបីជាយ៉ាងណា គេក៏មិនទាន់ទទួលបានការឆ្លើយតបពីប្រទេសស៊ីរីចំពោះព័ត៌មាននេះនៅឡើយដែរ ប៉ុន្តែអាមេរិកបានអះអាងថា Al Jabouri គឺជាអ្នកអភិវឌ្ឍនិងបង្កើតរចនាសម្ព័ន្ធដ៏រឹងម៉ាំមួយសម្រាប់ក្រុម IS ហើយជឿជាក់ថាការស្លាប់របស់គាត់គឺនឹងធ្វើឲ្យសមត្ថភាពរៀបចំផែនការ វាយប្រហារភេវរកម្មរបស់ក្រុមនេះនឹងធ្លាក់ចុះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី