ព័ត៌មានអន្តរជាតិ

អត្ថន័យជ្រាលជ្រៅ នៃបុណ្យឆេងម៉េង

ការសែនដូនតាក្នុង ឱកាសបុណ្យឆេងម៉េង ជា​ទំនៀមទម្លាប់ប្រពៃណី ដ៏សំខាន់​នៃ​ប្រទេសចិន​។ ​តើហេតុអ្វីប្រជាជនចិន​យកចិត្តទុកដាក់ ចំពោះ​ការសែន​ដូនតា យ៉ាងនេះ? មិនថាដូនតាយើង​ដែលទទួល មរភាពហើយមានដួងព្រលឹងឬអត់ ​អ្វីដែល​សំខាន់​​នោះគឺការនឹករលឹក របស់យើងចំពោះ​ពួកគាត់។ ​

ក្នុងដំណើរ​រំលឹកដូនតា ​ដួងព្រលឹងរបស់យើងក៏មានឫសគល់ដែរ ប្រការនេះវាគឺសំខាន់ណាស់​ ចំពោះ​មនុស្សដែលនៅរស់។ ​យើង​ចាំបាច់ត្រូវតែរកឱ្យឃើញ នូវឫសគល់របស់យើង។ ​និយាយចំពោះបុគ្គល​ម្នាក់​ ​ត្រូវតែមានឫសគល់របស់បុគ្គល,​ និយាយចំពោះ​ប្រជាជាតិមួយ​ ត្រូវតែមានឫសគល់​របស់​ប្រជាជាតិ។ ​ឯឫសគល់របស់​បុគ្គលគឺស្ថិតនៅត្រង់ណា? ​គឺស្ថិតនៅលើឫសគល់ពីរ ​មួយ​គឺឫសគល់វប្បធម៌ ​មួយ​ទៀត​គឺឫសគល់ខ្សែស្រឡាយនិងក្រុមគ្រួសារ។ ​

ក្នុងវប្បធម៌ចិន ​លទ្ធិខុងជឺ​ផ្តោត​​​សំខាន់លើ ការបន្តវេននូវ​ឫសគល់នៃ ខ្សែស្រឡាយនិងក្រុមគ្រួសារ។យើង​ដាក់នូវដូងចិត្ត និងស្មារតីទៅលើក្រុមគ្រួសាររបស់​យើង ​​និង​វីរជនក្នុងប្រវត្តិសាស្ត្រនៃ ប្រជាជាតិយើងគ្រប់ពេល​វេលា ពួកគាត់គឺជាឫសគល់របស់យើង។

ដរាបណាមនុស្សយើងមានឫសគល់ ដរាបនោះ​ស្មារតីរបស់យើងនឹង អាច​រីកលូតលាស់​​ ប្រៀប​ដូច​ជា​ដើមឈើអ៊ីចឹង។ មនុស្សជាច្រើនថ្វីបើរូបកាយមិនទាន់ស្លាប់ ​តែស្មារតី​របស់​ពួក​គេបានក្រៀមស្វិត និង​សាបសូន្យបាត់ទៅហើយ​។ ​តើមូលហេតុអ្វីដែលបណ្ដាលឱ្យក្រៀមស្វិតនិង​សាបសូន្យ? ​គឺដោយសារស្មាតីរបស់ ពួកគាត់គ្មានឫសគល់។ នេះគឺជា​អត្ថន័យដ៏​ជ្រាល​ជ្រៅ ដែលលទ្ធិខុងជឺលើកឡើង នូវ​ការ​គោរពវិញ្ញាណក្ខណ្ឌរបស់​ដូន​តា។ ​

ការ​គោរព​វិញ្ញាណក្ខណ្ឌរបស់​ដូនតា គឺចាក់ឫសលើស្មារតីរបស់មនុស្ស​​រស់​​ ដែលធ្វើ​ឱ្យ​យើង​បង្កើតទំនាក់ទំនង​ កាន់តែស៊ី​ជម្រៅ​ជាមួយដូនតា ហើយឫសគល់នៃស្មារតីរបស់យើង ក៏ផ្សារភ្ជាប់ជាមួយនឹងដូនតាដែរ។ ​មានតែស្មារតីរបស់យើងមានឫសគល់ ​ទើបចរិត​លក្ខណៈ និងដួងព្រលឹងរបស់យើង​អាចរីកលូតលាស់ដោយរឹងមាំ​ ​ទើប​យើងអាចក្លាយ​ទៅ​ជាមនុស្ស​ដ៏ឆ្នើមបាន​ ៕

To Top