បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់តាមរយៈមេដឹកនាំកំពូលលោក Ali Khamenei បានអះអាងថា សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ នៃឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ឆ្ពោះទៅកាន់របៀបរៀបចំសណ្តាប់ធ្នាប់ថ្មី របស់ពិភពលោក។
មេដឹកនាំកំពូលរូបនេះបានធ្វើការ កត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់កម្មវិធីប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់មួយដែលក្នុងនោះ រួមមានទាំងវត្តមានរបស់ប្រធានាធិបតី Ebrahim Raisi ប្រធានសភា Mohammad Baqer Qalibaf និងប្រធានតុលាការ Gholamhossein Mohseni-Ejei ក៏ដូចជាសមាជិកសភានៅទីក្រុង តេហរ៉ង់ផងដែរ ។
មេដឹកនាំអ៊ីរ៉ង់បានពោលបែបនេះថា៖ ដោយផ្អែកលើការពិត សហរដ្ឋអាមេរិកបានចុះខ្សោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរដ្ឋបាលរបស់ប្រធានាធិបតី Joe Bidenអាចចាត់ទុកបានថា ជារដ្ឋាភិបាលអាមេរិកដែលខ្សោយបំផុត ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
អាមេរិកបានបង្កជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែបែរជាងាកទៅបង្កើតគម្លាតរវាងក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបទៅវិញដោយការ មើលឃើញអាមេរិកឡាទីនជា ផ្លូវខាងក្រោយរបស់ខ្លួនទាំង ដែលបានដឹងហើយថានឹងមានការ ប្រឆាំងអាមេរិកជាច្រើនដែរកំពុងបន្តឡើង កាន់អំណាចនៅក្នុងតំបន់នោះក្តី៕
ប្រែសម្រួល៖ ស៊ុន លី