គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែ ននឹងពិភាក្សាអំពីលទ្ធភាពនៃ ការចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអូតង់ និងអ៊ុយក្រែន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្ម សារព័ត៌មានរបស់រដ្ឋាភិបាលថា “សមាជិកភាពរបស់អ៊ុយក្រែន នៃអង្គការណាតូនឹងក្លាយជា ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាថ្ងៃនេះ” ។
លោក Kuleba បានលើកឡើងថា ប្រធានបទសំខាន់មួយទៀតនៃកិច្ចប្រជុំ នឹងត្រូវពន្លឿនការផ្តល់ ជំនួយយោធាដល់អ៊ុយក្រែន រួមទាំងគ្រាប់កាំភ្លើងធំ និងរថពាសដែក ដែលត្រូវការ សម្រាប់ការបើកការវាយលុក ក្នុងជម្លោះជាមួយរុស្ស៊ី។
លោកបានបន្ថែមថា គណៈកម្មាធិការអូតង់-អ៊ុយក្រែន ក៏នឹងនិយាយអំពីបញ្ហានៃ ការគាំទ្រស្ថិរភាពសម្រាប់អ៊ុយក្រែន ពីប្រទេសសមាជិកណាតូផងដែរ។ នៅថ្ងៃបន្ទាប់ កិច្ចប្រជុំនៃគណៈកម្មការអ៊ុយក្រែន-ណាតូ នឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសណាតូ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នឹងធ្វើឡើងនៅទីក្រុងព្រុចសែលពីថ្ងៃទី៤ ដល់ទី៥ ខែមេសា ៕
ប្រែសម្រួល ឈូក បូរ៉ា