ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀងកើតឡើងភ្លាមៗ នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់និងរបួសជាង១០នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា នាយកអង្គភាពព័ត៌មាន និងវប្បធម៌ប្រចាំខេត្ត លោក Qari Mohibullah Nikzad បានឲ្យដឹងនៅថ្ងៃពុធនេះ ភ្លៀងធ្លាក់ខ្លាំង និងបានបង្កជាគ្រោះទឹក ជំនន់ភ្លាមៗ ដោយបានសម្លាប់មនុស្សម្នាក់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងស្រុក Bangi ខេត្ត Takhar ភាគខាងជើងនៃប្រទេស អាហ្វហ្គានីស្ថាន ។


មន្ត្រីបានបញ្ជាក់ថា ចំនួនផ្ទះ និងដីស្រែរាប់សិបអា បានរងការបំផ្លិចបំផ្លាញ រឺធ្វើឲ្យខូចដោយសារគ្រោះទឹកជំនន់ ។
ទន្ទឹមនឹងនេះដែរ មន្ត្រីប្រចាំតំបន់បានបញ្ជាក់ថា ព្យុះភ្លៀង និងគ្រោះទឹកជំនន់ភ្លាមៗ បានបង្កឲ្យមានការខូចខាត និងបំផ្លាញ ផ្ទះរាប់រយខ្នង នៅស្រុកជិតគ្នា គឺស្រុក Chal និងស្រុក Ashkamish ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top