ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton បង្ហាញភាពសោកស្តាយមួយ របស់លោកចំពោះអ៊ុយក្រែន

បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton កាលពីថ្ងៃម្សិលមិញនេះ ​បានបើកកិច្ចពិភាក្សាគ្នាមួយអំពី ការសម្រេចចិត្តរបស់លោក កាលពីគ្រាកន្លងមកនិងក៏ជាកំហុសមួយ ដែលសម្រាប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងរុស្សីនាពេលបច្ចុប្បន្ននេះ។

ថ្លែងទៅកាន់សារព័ត៌មានរបស់ បរទេសហើយត្រូវបាន យកមកចេញផ្សាយដោយ RT លោក Clinton បានសារភាពថា លោកពិតជាមានភាពសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់លោក ក្នុងការដាក់សំពាធរហូតដល់រដ្ឋាភិបាលទីក្រុងគៀវ បានសម្រេចចិត្តដកខ្លួនចេញពី កម្មវិធីនុយក្លេអ៊ែរនិងការផលិតក្បាល គ្រាប់នុយក្លេអ៊ែរ នៅក្នុងសន្ធិសញ្ញាមួយកាលពីឆ្នាំ១៩៩៤។

លោក Clinton បានថ្លែងបែបនេះថា៖ ខ្ញុំមានអារម្មណ៍សោកស្តាយ ចំពោះបញ្ហានេះពីព្រោះថា ខ្ញុំគឺជាអ្នកបង្ខំពួកគេឲ្យបោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ពួកគេ។ គ្មានអ្នកណាម្នាក់ជឿទេថា ប្រសិនបើអ៊ុយក្រែនពេលនេះ នៅមានគ្រាប់នុយក្លេអ៊ែរប្រហែលជារុស្សី នឹងមិនហ៊ានលុកលុយទីក្រុងគៀវ ដូចបច្ចុប្បន្ននេះឡើយ។

រំលឹកដែរថាកិច្ចព្រមព្រៀង កាលពីខែមករាឆ្នាំ១៩៩៤ ដែលគ្រានោះមានវត្តមាន ចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក Bill Clinton និងអតីតប្រធានាធិបតីសហភាពសូវៀតលោក Boris Yeltsin ព្រមទាំងមេដឹកនាំអ៊ុយក្រែន Leonid Kravchuk ៕

ប្រែសម្រួល៖ ស៊ុន លី

To Top