ព័ត៌មានអន្តរជាតិ

លោក Macron មេដឹកនាំបារាំង ជំរុញឱ្យលោក Xi ប្រធានាធិបតីចិន សម្រុះសម្រួល លើវិបត្តិអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យទីក្រុងប៉េកាំងធ្វើជា អ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីចិនលោក Xi Jinping ។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​ ធ្វើឡើងបន្ទាប់​ពី​ជំនួប​រវាង​លោក Xi និង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ទីក្រុង​ម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំបារាំងបានប្រាប់ម្ចាស់ ផ្ទះមុនកិច្ចពិភាក្សា របស់ពួកគេនៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងថា “ខ្ញុំដឹងថា ខ្ញុំអាចពឹងផ្អែកលើអ្នកក្នុង ការនាំប្រទេសរុស្ស៊ី ឱ្យយល់ឃើញរបស់ខ្លួន និងមនុស្សគ្រប់គ្នាទៅកាន់តុចរចា” ។

រដ្ឋាភិបាលចិនបានរិះគន់ការសម្រេចចិត្តរបស់ ទីក្រុងមូស្គូក្នុងការ បញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុន ប៉ុន្តែបានយល់ព្រមជាមួយនឹង អំណះអំណាងរបស់ខ្លួនថាការពង្រីករបស់ អង្គការណាតូនៅអឺរ៉ុប និងការបដិសេធមិនគោរព បន្ទាត់ក្រហមរបស់រុស្ស៊ី គឺជាស្នូលនៃការប្រឈមមុខដាក់គ្នា។ លោក Xi បានជំរុញឱ្យ រុស្ស៊ី និងអ៊ុយក្រែនចរចា ផងដែរ។

មេដឹកនាំបារាំងក៏បានស្នើឱ្យប្រធានាធិបតីចិន ដាក់សម្ពាធលើរុស្ស៊ី លើអ្វីដែលគាត់យល់ថាជាការប្រមាថចំពោះច្បាប់មិន រីកសាយភាយនុយក្លេអ៊ែរ។

ទីក្រុងមូស្គូបានប្រកាសពីចេតនារបស់ខ្លួនក្នុងការរក្សា ទុកអាវុធនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកមួយចំនួននៅក្នុង ប្រទេសបេឡារុស្ស ដោយលើកហេតុផលថា វាមិនខុសពីការដាក់ពង្រាយ អាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសផ្សេងទៀត រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ។

លោក Xi បាននិយាយថា ប្រទេសទាំងអស់គួរតែគោរពការប្តេជ្ញាចិត្តមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានជំរុញ សហគមន៍អន្តរជាតិឱ្យ “ជៀសវាងសកម្មភាពណាមួយដែលនឹងនាំទៅ រកការកាន់តែយ៉ាប់យ៉ឺននៃវិបត្តិ ឬសូម្បីតែវាចេញពីការគ្រប់គ្រង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top