ព័ត៌មានអន្តរជាតិ

ចិន ចេញសេចក្តីថ្លែងការណ៍ ​ព្រមានអាមេរិក​​ និងណាតូ​ ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រីMao Ning កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថាណាតូ គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះមុខបញ្ហាជម្លោះ និងវិបត្តិនៅអ៊ុយក្រែនហើយមិនមែនជារដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។

យោងតាមការចេញផ្សាយរបស់RT ថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃលោកស្រី Mao Ning បានបន្តទៀតថា ហើយណាតូគឺជា ភាគីដែលមិនមានសិលធម៍ទាល់តែសោះ ដែលចេញមុខមករិះគន់ប្រទេសចិន ជុំវិញបញ្ហានៅអ៊ុយក្រែន ទៅវិញនោះ។

លោកស្រីបន្តថា៖ ទាំងសហរដ្ឋអាមេរិក និងប្លុកយោធាដែលដឹកនាំដោយណាតូគួរតែជា អ្នកដែលត្រូវទទួលខុស ត្រូវចំពោះមុខវិបតិ្តនៅអ៊ុយក្រែនហើយណាតូគ្មាន តួនាទីអ្វីដែលត្រូវមករិះគន់រដ្ឋាភិបាលប៉េកាំងនោះឡើយ។

លោកស្រីបញ្ជាក់ដែរថា៖​ចំពោះ​វិបត្តិ​អ៊ុយក្រែន ចិន​ប្រកាន់​ជំហរយ៉ាង​ត្រឹមត្រូវ និង​មាន​គោលដៅច្បាស់លាស់ហើយ យើង​បាន​និង​កំពុង​តស៊ូ​មតិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ធ្វើ​ការ​ចរចា​ដើម្បី​សន្តិភាព តាមរយៈការប្រើប្រាស់​យុទ្ធសាស្ត្រ​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​ភាគច្រើន​ក្នុង​ពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top