ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ចេញមុខប្រឆាំងទៅ នឹងច្បាប់ឃ្លាំមើលតាមផ្លូវ ទឹករបស់ចិន

បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារ តាមផ្លូវសមុទ្ររបស់កោះតៃវ៉ាន់​ បានធ្វើការប្រកាសបដិសេធមិនព្រមធ្វើការ​អនុវត្តតាមរដ្ឋាភិបាលចិនក្នុងការអនុវត្តគោលការណ៍ ច្បាប់ថ្មីលើដែនសទឹកនៅជុំវិញដែនកោះ របស់ខ្លួននោះឡើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលប៉េកាំងបានដាក់កំហិតរាល់នាវា ទាំងឡាយដែលធ្វើដំណើរ ចូលក្នុងតំបន់និងជុំវិញកោះតៃវ៉ាន់ ត្រូវតែដាច់ខាតត្រូវបានបញ្ឈប់ដើម្បីអនុវត្តការត្រួតពិនិត្យជាមុនសិន។

ទោះបីជាយ៉ាងណាក្តីអជ្ញាធរកិច្ចការងារ ដែនសមុទ្ររបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា៖ប្រសិនបើចិននៅតែរឹងរូស បន្តធ្វើការងារនិងអនុវត្តច្បាប់ដែលយល់ ព្រមតែម្ខាងបែបនេះវានឹងអាចបង្កើត បានទៅជាឧបសគ្គក្នុងការដោះដូរ ទំនាក់ទំនងគ្នាជាធម្មតានោះជាមិនខាន។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖យើង នឹងត្រូវបង្ខំធ្វើយ៉ាងណាឲ្យមានការចាត់វិធានការ ដែលត្រូវរូវគ្នាមួយ។ អាស្រ័យហេតុនេះ ភាគីចិនដីគោកត្រូវតែ ទទួលខុសត្រូវចំពោះផលវិបាកជា បន្តបន្ទាប់ ដែលមិនមែនជាអ្វីដែល ភាគីទាំងពីរនឹងចង់បាននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/news/574326-taiwan-rejects-chinese-maritime-patrols/

To Top