ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសចិន ថ្លែងសុន្ទរកថា ស្តីពីការដែលបុគ្គលTsai Ing-wen “ឆ្លងកាត់ព្រំដែន” ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថា ស្តីពីការដែលបុគ្គល Tsai Ing-wen “ឆ្លងកាត់ព្រំដែន” ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែមេសា ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកមិនអើពើ នឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការព្រមានជាច្រើនលើក ច្រើនសា របស់ប្រទេសចិន ដោយចចេសអនុញ្ញត្តិឱ្យបុគ្គល Tsai Ing-wen អ្នកដឹកនាំតំបន់តៃវ៉ាន់ “ឆ្លងកាត់ព្រំដែន”ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ។ ការ”ឆ្លងកាត់ព្រំដែន” គ្រាន់តែជាលេសគប់គិតគ្នា ដោយអាមេរិកនិងតៃវ៉ាន់ ដែលបណ្តែកបណ្តោយឱ្យ ពួកអបគមន៍និយម ដែលប៉ុនប៉ង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” ធ្វើសកម្មភាពនយោបាយ និង ការប្រាស្រ័យទាក់ទងផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ក៏ដូចជាលើកកម្ពស់ទំនាក់ ទំនងជាក់ស្តែងរវាង សហរដ្ឋអាមេរិក និងតៃវ៉ាន់ ទង្វើបែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួម ទាំង៣រវាងចិននិងសហរដ្ឋអាមេរិក បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះអធិបេតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន បញ្ចេញសញ្ញាខុសឆ្គងយ៉ាង ធ្ងន់ធ្ងរ ចំពោះពួកអបគមន៍ និយមដែលចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” ប្រទេសចិនសម្តែងការប្រឆាំង យ៉ាងដាច់ខាតព្រមទាំងថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះរឿងនេះ ។
បញ្ហាតៃវ៉ាន់ គឺជាបញ្ហាស្នូល នៃផលប្រយោជន៍ស្នូល របស់ប្រទេស ចិន ក៏ជាបន្ទាត់ក្រហម ដែលមិនអាចបំពានបាន នៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកផងដែរ ។
ប្រទេសចិនដាស់តឿនម្តងទៀត ឱ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវ គោលការណ៍ចិនតែមួយនិងបទប្បញ្ញតិ្ត នៃសេចក្តីប្រកាសរួមទាំង៣រវាង ចិននិងសហរដ្ឋអាមេរិក បញ្ឈប់ភ្លាមនូវការប្រាស្រ័យទាក់ទងផ្លូវការ រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ទោះតាមទម្រង់ណាមួយក្តី បញ្ឈប់ការលើកកម្ពស់ទំនាក់ទំនង ជាក់ស្តែងរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក បញ្ឈប់ការបង្កើតកត្តា តានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បញ្ឈប់ឧបាយកលនយោបាយ ដែល”ប្រើតៃវ៉ាន់មកទប់ស្កាត់ប្រទេសចិន” កុំបន្តដើរតាមផ្លូវខុសឆ្គង និងមានគ្រោះថ្នាក់៕

To Top