ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សី និងបេឡារូស សន្យាបង្កើនដំណើរ ការរួមបញ្ចូលគ្នា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងប្រធានាធិបតីបេឡារូស Alexander Lukashneko បានធ្វើការអំពាវនាវរួមគ្នាមួយទៀតកាលពីថ្ងៃម្សិលមិញ ក្នុងពន្លឿនដំណើរការរួមបញ្ចូលគ្នា រវាងប្រទេសឲ្យបានឆាប់រហ័ស។

មេដឹកនាំទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម បែបនេះនៅក្នុងអំឡុងពេល នៃការចូលរួមធ្វើជាប្រធាន នៃកិច្ចប្រជុំក្រុមប្រឹក្សា នៃប្រទេសរុស្សី និងបេឡារូស ដែលបានប្រព្រឹត្ត ទៅនាទីក្រុងមូស្គូ ដោយក្នុងនោះលោក Putin បានលើកឡើងផងដែរ អំពីសមត្ថភាពដែលទទួលបាន គឺការបញ្ចូលគ្នារវាងវិស័យអទិភាព ចំនួន២៨រួច រាល់រវាងប្រទេសទាំងពិរស្រប តាមផែនការដែលបានដាក់ចេញ តាំងតែពីឆ្នាំ២០២១។

លោកបន្តថា ៖ មកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាល នៃប្រទេសទាំងពីរព្រមទាំងភ្នាក់ងារ អង្គភាពដែលពាក់ព័ន្ធទាំងអស់បាន បញ្ចប់បានផែនការបញ្ចូលគ្នា សរុប៧៤ភាគរយ មកហើយស្ថិតនៅក្រោមកម្មវិធីជាអទិភាព ដែលចាំបាច់រុស្សីនិងបេឡារូស នឹងបន្តធ្វើការងារនេះដោយមិន មានការបង្អង់នោះឡើយ។

គួរឲ្យដឹងដែរថា ក្រៅពីនោះរុស្សី និងបេឡារូសនឹងបន្តធ្វើការងាររួមគ្នា ទៅលើវិស័យប្រេង និងហ្គាសព្រមជាមួយនឹងកិច្ចការងារការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top