ព័ត៌មានអន្តរជាតិ

ចិន ​ត្រៀម​ចេញ​ការ​អំពាវនាវ​រួម ​ជាមួយ​បារាំង ​សម្រាប់​ការ​ដោះស្រាយ​ នយោបាយ​វិបត្តិ​អ៊ុយក្រែន

" "

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹង នៅទីក្រុងប៉េកាំងថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញការអំពាវនាវរួមគ្នា ជាមួយប្រទេសបារាំង សម្រាប់ការដោះស្រាយផ្នែកនយោបាយ នៃវិបត្តិអ៊ុយក្រែន។

លោក ស៊ី បានប្រាប់សារព័ត៌មានថា បន្ទាប់ពីកិច្ចពិភាក្សារវាងលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថា ប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការសម្រប សម្រួលកិច្ចចរចាសន្តិភាព និងការដោះស្រាយនយោបាយលើវិបត្តិអ៊ុយក្រែន ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញការអំពាវនាវរួមគ្នា ជាមួយប្រទេសបារាំង សម្រាប់សហគមន៍អន្តរជាតិ។

" "

ដើម្បីរក្សាសមហេតុសមផល អនុវត្តការអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាព ដែលអាចបណ្តាលឱ្យវិបត្តិកាន់តែយ៉ាប់យ៉ឺន ឬសូម្បីតែមិនអាចគ្រប់គ្រងបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

" "

គោរពយ៉ាងម៉ឺងម៉ាត់ នូវច្បាប់មនុស្សធម៌អន្តរជាតិ ជៀសវាងការវាយប្រហារលើជនស៊ីវិល ឬបរិក្ខារស៊ីវិល និងការពារស្ត្រី កុមារ និងជនរងគ្រោះផ្សេងទៀត នៃជម្លោះ។

ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់ នូវការសន្យាដ៏ឧឡារិកថា អាវុធនុយក្លេអ៊ែរមិនត្រូវប្រើ ហើយសង្គ្រាមនុយក្លេអ៊ែរមិនត្រូវប្រយុទ្ធ ប្រឆាំងការប្រើប្រាស់ អាវុធជីវសាស្រ្តក្នុងកាលៈទេសៈណាក៏ដោយ និងប្រឆាំងការវាយប្រហារ ដោយប្រដាប់អាវុធប្រឆាំង នឹងរោងចក្រថាមពលនុយក្លេអ៊ែរ ឬកន្លែងនុយក្លេអ៊ែរស៊ីវិលដទៃទៀត ។

ដើម្បីបន្តការចរចាសន្តិភាព ឱ្យបានឆាប់តាមដែលអាចធ្វើបាន សង្កេតមើលគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សម្របសម្រួលបញ្ហាសន្តិសុខ ស្របច្បាប់របស់ភាគីទាំងអស់ ស្វែងរកដំណោះស្រាយនយោបាយ និងជំរុញស្ថាបត្យកម្មសន្តិសុខអឺរ៉ុប ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ។

ដើម្បីរួមគ្នាដោះស្រាយផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែន ក្នុងវិស័យម្ហូបអាហារ ថាមពល ហិរញ្ញវត្ថុ ការដឹកជញ្ជូន និងវិស័យផ្សេងៗទៀត និងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃវិបត្តិអ៊ុយក្រែនលើពិភពលោក ជាពិសេសលើប្រទេស កំពុងអភិវឌ្ឍន៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top