បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិរុស្សីម្នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងថាប្រទេសរុស្សី នឹងត្រៀមដាក់ពង្រាយកងកម្លាំងទ័ព ពិសេសមួយក្រុមដែលអាចមានសមត្ថភាព វាយប្រហារនិងបំផ្លាញរថក្រោះប្រយុទ្ធជួរ មុខនិងធន់ធ្ងន់របស់សត្រូវ ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា កុ្រមទ័ពពិសេសដែលមានមូលដ្ឋាន បច្ចុប្បន្ននិងហ្វឹកហាត់រួចរាល់នៅក្បែរទៅទីក្រុង Novgorod និងកំពុងរងចាំការបញ្ជាពីថ្នាក់លើ ដើម្បីរៀបចំក្រុមការងារតាមរបៀបណា និងទៅកាន់ទីតាំងណាតាមផែនការ។
ទីតាំងដ៏៏សំខាន់នេះ និងកងកម្លាំងទាំងនោះក្រៅតែពី មានជំនាញខាងវាយប្រហារបំផ្លាញ រថក្រោះរបស់សត្រូវហើយនោះឬ Tank Hunters ពួកគេក៏បានធ្វើការហ្វឹកហាត់ ទៅលើជំនាញផ្សេងទៀតដូចជា ប្រតិបត្តិការបាញ់មីស៊ីលផង ដែលហើយទីតាំងមួយនេះអាចផ្ទុក កងកម្លាំងពិសេសយ៉ាងហោចណាស់ ៧០០នាក់ ក្នុងពេលប្រតិបត្តិការម្តងៗ។
គួរឲ្យដឹងដែរថាគោលដៅសំខាន់ ដែលក្រុមនឹងត្រូវទទួលខុសត្រូវនោះ គឺជាវាយប្រហារបំផ្លាញរថក្រោះរបស់ លោកខាងលិចដែលកំពុងជាបន្តបន្ទាប់ ផ្គត់ផ្គង់ឲ្យប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានដូចជា M1 Abram, Leopard និង Challenger ជាដើមផង ៕
ប្រែសម្រួល៖ ស៊ុន លី