បរទេស៖យោងតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាយន្តហោះចម្បាំង សល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេសស្លវ៉ាគីទំ និងជាត្រូវបានបំផ្លាញដោយចេតនាពីសំណាក់ ក្រុមអ្នកវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។
ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សីអាចធ្វើឡើងនៅចន្លោះ ពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគីមុនពេលដែលយន្តហោះចម្បាំងទាំងនោះត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។

គួរឲ្យដឹងដែរថាស្លូវ៉ាគីបានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយពួកវាភាគច្រើនមិនបានទាន់បំពេញប្រតិបត្តិការណាមួយនៅឡើយ ប៉ុន្តែក្រោយការប្រកាសយន្តហោះចម្បាំងចំនួន១០គ្រឿងឲ្យអ៊ុយក្រែនបែរជាមានយន្តហោះខ្លះ មិនអាចហោះហើរបានឬត្រូវបានបំផ្លាញម៉ាស៊ីនពីខាងក្នុង។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាយន្តហោះចម្បាំង ដែលមិនអាចហោះហើរបានទាំងនោះ ទំនងជាត្រូវបានបំផ្លាញដោយវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យកងកម្លាំងស្លូវ៉ាគីមុនពេល នៃការប្រគល់យន្តហោះឲ្យអ៊ុយក្រែនតាំងតែពីឆ្នាំកន្លងទៅមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
