ព័ត៌មានអន្តរជាតិ

Update៖ ហ្វីលីពីន និងសហរដ្ឋអាមេរិក រួមគ្នាធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុន

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេកាល ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងព្យាយាមប្រឆាំងនឹង ការអះអាងរបស់ប្រទេសចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់ ។

កងទ័ពជិត១៨.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ ប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដែលជាភាសាហ្វីលីពីន ដែលនេះជាលើកដំបូងនឹង រួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិត នៅដែនសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង ។

សូមបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងបន្ទាប់ពី ការបញ្ចប់កាលពីថ្ងៃចន្ទនៃ ប្រតិបត្តិការយោធារបស់ចិនរយៈពេល ៣ថ្ងៃ ដែលបានក្លែងធ្វើការវាយប្រហារតាមគោលដៅ និងការបិទផ្លូវប្រជាធិបតេយ្យកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ។

សមយុទ្ធ Balikatan នឹងរាប់បញ្ចូលទាំងឧទ្ធម្ភាគចក្រយោធា ដែលចុះចតនៅលើកោះហ្វីលីពីន ស្ថិតនៅភាគខាងជើងនៃកោះ Luzon ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ។

នេះជាលើកទីមួយហើយដែល សមយុទ្ធនេះត្រូវបានធ្វើឡើងស្ថិតក្រោម ការគ្រប់គ្រង់របស់ប្រធានាធិបតី Ferdinand Marcos ដែលបានព្យាយាមពង្រឹងទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Rodrigo Duterte បានបំផ្លាញសម្ព័ន្ធភាពនឹងគ្នា ។

អ្នកនាំពាក្យសមយុទ្ធហ្វីលីពីន លោកវរសេនីយ៍ឯក Michael Logico បានប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពី ពិធីបើកនៅឯជំរុំយោធាមួយថា “ដើម្បីឱ្យយើងការពារទឹកដី អធិបតេយ្យភាពរបស់យើង យើងពិតជាត្រូវតែធ្វើសមយុទ្ធ និងអនុវត្តពីរបៀបដែលយើងនឹង យកមកវិញនូវកោះមួយដែលត្រូវ បានដកចេញពីយើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top