បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានយល់ព្រមក្នុងការផ្តល់ កំចីទៅឲ្យរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ជាក្បាលគ្រាប់កាំភ្លើងធំទំហំ 155mm ប្រមាណទៅដល់៥០ម៉ឺនគ្រាប់ខណៈ ដែលស្តុករបស់អាមេរិក កំពុងមានចំនួនខ្វះខាតដោយសារការផ្តល់ជំនួយឲ្យទៅអ៊ុយក្រែន។
ប្រភពដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលបានធ្វើឡើងនិងចុះ ហត្ថលេខាកាលពីខែមុនហើយក្នុងុរូបរាងជាកំចី ជាជាងការទិញលក់ពីព្រោះថាកូរ៉េខាងត្បូងនឹងអាចធានាបាន នូវស្ថេរភាពអាវុធក្នុងស្តុករបស់ ខ្លួនបានដូចគ្នាក្នុងគ្រាដែលខ្លួនក៏កំពុង បញ្ជូនជំនួយយោធាមួយចំនួនឲ្ យទៅអ៊ុយក្រែនដែរនោះ។
ទំហំក្បាលគ្រាប់នេះត្រូវបានគេមើលឃើញថា មានចំនួនស្ទើរស្មើទៅនឹងពាក់ កណ្តាលគ្រាប់ដែលអាមេរិកផ្តល់ទៅឲ្យ ប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅនិងស្មើទៅនឹង៥ដង នៃចំនួនដែលកូរ៉េខាងត្បុងធ្លាប់បានលក់ឲ្យអាមេរិក កាលពីខែធ្នូកន្លង មក។
គួរឲ្យដឹងដែរថារដ្ឋាភិបាលអាមេរិក ធ្លាប់បានសាកសួរកូរ៉េខាងត្បូង ដើម្បីសុំធ្វើការកំចីក្បាលគ្រាប់កាំភ្លើងធំនេះតាំងតែពី ខែកុម្ភៈមកម្ល៉េះដោយក្នុងនោះ គេបានដឹងរួចមកហើយថាកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចនោះនឹងមិនអាច បដិសេធបានឡើយចំពោះការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី