បរទេស៖ រដ្ឋាភិបាលអ៊ីតាលីបានដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែ ក្នុងគោលបំណងដើម្បីដោះស្រាយ ការកើនឡើងនៃចំនួនអ្នកមកដល់ថ្មី (ជនភៀសខ្លួន) នៅក្នុងប្រទេសនេះ។ ជាផ្នែកមួយនៃវិធានការនេះ អាជ្ញាធរគ្រោងនឹងផ្តល់ប្រាក់ចំនួន ៥ លានអឺរ៉ូ ដើម្បីសាងសង់កន្លែងស្នាក់នៅថ្មី សម្រាប់ជនចំណាកស្រុក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ។ រដ្ឋមន្ត្រីការពារស៊ីវិល និងគោលនយោបាយសមុទ្រ លោក Nello Musumeci បានលើកឡើងពីមជ្ឈមណ្ឌល ទទួលភ្ញៀវដែលមានមនុស្សច្រើនកកកុញ ហើយបានបង្ហើបថា ស្ថានភាពអាសន្នត្រូវបានប្រកាស តាមបញ្ជារបស់រដ្ឋមន្ត្រីមហាផ្ទៃ Matteo Piantedosi ។
ពេលវេលាចុងក្រោយដែលរដ្ឋាភិបាលអ៊ីតាលី បានប្រកាសអាសន្នលើការធ្វើចំណាកស្រុក បានត្រលប់មកវិញក្នុងឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់ Silvio Berlusconi។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយអាជ្ញាធរអ៊ីតាលី ពួកគេសង្ឃឹមថានឹងរៀបចំ “កន្លែងថ្មីដែលសមស្របទាំងតម្រូវការទទួលភ្ញៀវ និងសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ជនចំណាកស្រុក” ដែលមិនមានសិទ្ធិស្នាក់នៅ ក្នុងប្រទេសអ៊ីតាលី។
សូមជម្រាបថា គិតត្រឹមដើមខែមីនា មានជនចំណាកស្រុកជាង ១៧ ០០០ នាក់ បានមកដល់ប្រទេសអ៊ីតាលី ដែលចំនួននេះ គឺស្មើនឹងជិតបីដងនៃតួលេខ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២៕ ប្រែសម្រួលៈ ណៃ តុលា