បរទេស៖ ការប្រើប្រាស់ធនធានសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសរបាយការណ៍ ស្តីពីជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដែលញាំញីដោយអំពើពុករលួយ និងរឿងអាស្រូវឧបករណ៍ធ្វើតេស្ត COVID-19 របស់ក្រុមហ៊ុន Việt Á បានគ្របដណ្ដប់លើការពិភាក្សា របស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាថ្ងៃទីពីរ នៃសម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៥ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vương Đình Huệ។
ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា និងជាអនុប្រធានក្រុមត្រួតពិនិត្យ លោក Nguyen Thuý Anh បានរាយការណ៍ថា តាមសេចក្តីសម្រេចចិត្តលេខ 30/2021/QH15 ដែលចេញដោយរដ្ឋសភា ថវិកាប្រមាណ ៦១៣ ពាន់ពាន់លានដុង (២៦,១ ពាន់ពាន់លានដុល្លារ) ត្រូវបានបែងចែកសម្រាប់ជំងឺរាតត្បាត COVID-19 ការបង្ការ និងត្រួតពិនិត្យក្នុងដំណាក់កាល ២០២០-២០២២។
ក្នុងចំណោមនោះ ប្រហែល ៤៣៥,៥ ពាន់ពាន់លានដុង ត្រូវបានប្រើប្រាស់សម្រាប់ការលើកលែងពន្ធ ការកាត់បន្ថយពន្ធ និងការគាំទ្រសម្រាប់អាជីវកម្ម និងបុគ្គលដែលរងផលប៉ះពាល់។ ដំណោះស្រាយនេះក៏រួមបញ្ចូលផងដែរ នូវជាង ៤៧,២ ពាន់លានដុង ដើម្បីគាំទ្រដល់បុគ្គលិក ដែលរងផលប៉ះពាល់។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ ធនធានសរុប ដែលប្រមូលបានសម្រាប់ការបង្ការ និងគ្រប់គ្រង COVID-19 មានចំនួនជាង ៣៦ ពាន់ពាន់លានដុង ដែលក្នុងនោះ ១៨៩ ពាន់ពាន់លានដុង បានមកពីថវិការដ្ឋ និង ៤៧ ពាន់ពាន់លានដុងត្រូវបានរៃអង្គាស ពីប្រភពជំនួយផ្សេងៗ (ជាចម្បងវ៉ាក់សាំង)។
វ៉ាក់សាំង COVID-19 រៃអង្គាសថវិកាបានជាង ១៥,១ ពាន់ពាន់លានដុង ហើយថ្នាំវ៉ាក់សាំងជិត ១៦០ លានត្រូវបានទទួលពីប្រភពជំនួយ និងការឧបត្ថម្ភ។ ក្នុងនោះ រដ្ឋាភិបាលនៃប្រទេសផ្សេងទៀត បានផ្តល់ថ្នាំជិត ១៥០ លានដូស ដែលមានតម្លៃប្រហែល ២៤ ពាន់ពាន់លានដុង។
កំហុសក្នុងការទិញឧបករណ៍ និងសម្ភារៈពេទ្យ ដើម្បីបម្រើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែកើតមានឡើង ដោយករណីខ្លះឈានដល់ការចោទប្រកាន់ ពីបទឧក្រិដ្ឋ៕ ប្រែសម្រួលៈ ណៃ តុលា