ព័ត៌មានអន្តរជាតិ

អតីតមន្ត្រីចារកម្មថា ការលេចធ្លាយឯកសារដ៏រសើបខ្លាំង របស់មន្ទីរបញ្ចកោណ បានធ្វើឱ្យខូចដល់ការជឿទុកចិត្ត រវាងអាមេរិក និងសម្ព័ន្ធមិត្ត

" "

បរទេស៖ អតីតមន្ត្រីចារកម្មបានអះអាងប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃសុក្រថា ការលេចធ្លាយឯកសារដ៏រសើបខ្លាំង របស់មន្ទីរបញ្ចកោណ បានធ្វើឱ្យខូចដល់ “ការជឿទុកចិត្ត” រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបែកធ្លាយនេះបានបន្សល់ទុក នូវស្នាមប្រេះធំនៅក្នុងទំនាក់ទំនង ជាមួយដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន ហើយឥឡូវនេះពួកគេ នឹងមានការប្រុងប្រយ័ត្នក្នុងការចែករំលែក ការសម្ងាត់របស់ពួកគេ , នេះបើយោងតាមលោក Bill Lynn អតីតអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលឥឡូវនេះមានតួនាទី ជានាយកប្រតិបត្តិ នៃក្រុមហ៊ុនអាវុធលោក Leonardo DRS ។

" "

លោក Lynn បានប្រាប់ទូរទស្សន៍ CNBC ថា “វាពិបាកក្នុងការជឿជាក់ លើពួកយើងជាមួយនឹងអាថ៌កំបាំងរបស់អ្នក ប្រសិនបើយើងមិនអាចការពារ ការសម្ងាត់ទាំងនោះបាន”។ “វាជាការបំផ្លិចបំផ្លាញដល់សម្ព័ន្ធមិត្តរបស់យើង ក្នុងការឃើញព័ត៌មានប្រភេទនោះ ត្រូវបានផ្សព្វផ្សាយ។”

" "

ឯកសារលេចធ្លាយបានផ្សព្វផ្សាយ តាមអ៊ីនធឺណិតមួយរយៈ មុនពេលទាក់ទាញការចាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ ឧប្បត្តិហេតុនេះបានជំរុញឱ្យមានការស៊ើបអង្កេត ទ្រង់ទ្រាយធំដែលនាំទៅដល់ការចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទៅលើអាកាសយានិកអាមេរិក Jack Teixeira សមាជិកនៃក្រុម 102nd Intelligence Wing ដែលមានមូលដ្ឋាននៅទីក្រុង Cape Cod រដ្ឋ Massachusetts ។

Marty Martin ដែលជាប្រតិបត្តិករស៊ើបការណ៍សម្ងាត់ជើងចាស់ ដែលបានបម្រើការជាមួយ CIA, NSA និងកងទ័ពសហរដ្ឋអាមេរិក បានអះអាងថា គំនិតដែលថាឯកសារត្រូវបានសន្មត់ថា អាចចូលប្រើ ផ្សព្វផ្សាយ និងបង្ហោះនៅលើម៉ាស៊ីនជជែកកំសាន្ត ដោយទាហានអាកាសវ័យក្មេង គឺធ្វើឱ្យខូចខាតជាពិសេស ដល់ទីក្រុងវ៉ាស៊ីនតោន៕ប្រែសម្រួលៈ ណៃ តុលា

To Top