បរទេស៖ អតីតប្រធានាធិបតីម៉ិកស៊ិក លោក Jose Lopez Portillo ដែលបានដឹកនាំប្រទេសពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨២ គឺជាទ្រព្យសម្បត្តិរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) សោះ, នេះបើយោងតាមឯកសារ ថ្មីមួយដែលបាន បោះ ពុម្ពផ្សាយដោយកំណត់ត្រាប្រវត្តិសាស្រ្តជាតិអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមឯកសារទាំងនោះ ក៏មានការទាក់ទងនឹងការស៊ើបអង្កេតរបស់ CIA លើការសម្លាប់ប្រធានាធិបតីអាមេរិកលោក John F. Kennedy ក្នុងឆ្នាំ ១៩៦៣ គឺជាកំណត់ហេតុពីការប្រជុំរបស់ភ្នាក់ងារ CIA នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៧៦។
នៅក្នុងការពិភាក្សានោះ មន្ត្រីចារកម្មអាមេរិក Bill Sturbitts បានជូនដំណឹងដល់សហការីរបស់គាត់ថា “ទីក្រុងម៉ិចស៊ីកូនឹង មានប្រធានាធិបតីថ្មី ក្នុងពេលឆាប់ៗនេះ ដែលជាបុរសដែលគ្រប់គ្រងផ្នែកទំនាក់ទំនង អស់រយៈពេលជាច្រើនឆ្នាំ”។
លោក Lopez Portillo មិនត្រូវបានលើកឡើងដោយឈ្មោះនៅក្នុងកំណត់ហេតុនោះទេ ប៉ុន្តែកិច្ចប្រជុំនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃមុនពេលដែលគាត់ចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ។
គាត់បានឈរឈ្មោះសម្រាប់តំណែងនៅដើមឆ្នាំនោះក្នុងនាមជាបេក្ខជនតែមួយគត់ពីគណបក្សបដិវត្តន៍ស្ថាប័នដែលគ្រប់គ្រងប្រទេសពីឆ្នាំ ១៩២៩ ដល់ឆ្នាំ ២០០០ ។ លោក Lopez Portillo បានស្លាប់នៅឆ្នាំ ២០០៤ ក្នុងអាយុ ៨៣ ឆ្នាំ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
