ព័ត៌មានអន្តរជាតិ

អាមេរិកចាប់ខ្លួនជនជាតិចិន ដែលត្រូវបានចោទប្រកាន់ថា ជាក្រុមប៉ូលីសសំងាត់

បរទេស៖ក្រសួងយុត្តិធម៍របស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការចាប់ខ្លួនមនុស្ស២នាក់ដែលជាអ្នករស់នៅក្នុងទីក្រុងញូវយ៉កក្រោយរកឃើញថាពួកគេបានព្យាយាមនិងលួចបង្កើតស្ថានីយប៉ូលីសសំងាត់មួយកន្លែងបំពេញការងារឲ្យរដ្ឋាភិបាលចិន។

នៅក្នុងបទចោទប្រកាន់នោះផងដែរ ក្រសួងយុត្តិធម៍ក៏បានដាក់ទោសជនជាតិចំនួន៤៤នាក់ ផ្សេងទៀតផងដែរដែល បានចូលរួមក្នុងផែន​​ ការធ្វើបាបជនជាតិអាមេរិកតាមបណ្តាញអនឡាញ។

បុរសដែលមានឈ្មោះថា Harryឬ Lu Jianwang ជាភាសាចិនមានអាយុ៦១ឆ្នាំនិងលោក Chen Jinpin មានវ័យ៥៩ឆ្នាំត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃចន្ទនៅផ្ទះ របស់ពួកគេរៀងខ្លួនហើយប្រសិនបើរក ឃើញការពិតមែនថា ពួកគេកំពុងបំពេញការងារឲ្យរដ្ឋាភិបាលក្រុងប៉េកាំងនោះពួកគេនឹងប្រឈមមុខទៅនឹងការជាប់គុករយៈពេល២៥ឆ្នាំ។

ការចោទប្រកាន់បានអះអាងទៀតថាបុរសទាំងពីរ មានទំនាក់ទំនងជាយូរមកហើយជាមួយ នឹងក្រសួងកិច្ចការងារ សន្តិសុខសាធារណៈ របស់ចិនឬ MPS ដែលមិនត្រឹមតែប៉ុណ្ណោះពួកគេបានរៀបចំផែនការក្នុង ការបង្កើតនិងប្រតិបត្តិការស្ថានីយប៉ូលីសចិន នៅក្នុងទឹកដីអាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top