ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ជំរុញឲ្យគ្រប់ភាគីនៅស៊ូដង់ កាត់បន្ថយភាពតានតឹង ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ ដីសាហាវ

" "

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនកំពុងព្រួយបារម្ភ ជុំវិញការប្រយុទ្ធគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្រយ៉ាងរហ័ស នៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេស អ៊ីស្រាអែលលោក Lior Haiat បានសរសេរនៅលើបណ្ដាញ Twitter ថា “អ៊ីស្រាអែល ចង់បានស្ថិរភាព និងសន្តិសុខសម្រាប់ស៊ូដង់”។

" "

អ្នកនាំពាក្យរូបនេះបានសរសេរថា “អ៊ីស្រាអែលអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ជៀសវាងពីអំពើហិង្សា ហើយត្រឡប់ទៅរកផ្លូវ នៃការផ្សះផ្សាផ្ទៃក្នុងវិញ ដើម្បីបញ្ចប់ដំណើរការនៃការផ្លាស់ប្តូរ រដ្ឋាភិបាលដោយមានការឯកភាពធំ”។

" "

ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ដែល​បាន​ ផ្ទុះ​ឡើង​នៅ​ក្រុងកាធុម កាល​ពី​ថ្ងៃ​សៅរ៍ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៩៧​នាក់​ស្លាប់ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស។

ជម្លោះនេះត្រូវបានគេរំពឹងថា នឹងពន្យារពេលការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យមានទំនាក់ទំនង ធម្មតារវាងអ៊ីស្រាអែល និងស៊ូដង់ ដែលត្រូវបានគេរំពឹងថា នឹងកើតឡើងបន្ទាប់ពីការផ្ទេរអំណាច នៅក្នុងប្រទេសស៊ូដង់ ទៅឱ្យរដ្ឋាភិបាលស៊ីវិល នេះបើយោងតាមអ្នកអត្ថាធិប្បាយ លើព័ត៌មានរដ្ឋ Kan TV ។

ស៊ូដង់ដំបូងបានយល់ព្រមធ្វើឱ្យ មានទំនាក់ទំនងធម្មតាជាមួយ អ៊ីស្រាអែលនៅឆ្នាំ២០២០។ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីកាធុម នៃប្រទេសស៊ូដង់ក្នុងខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Eli Cohen បានឲ្យដឹងថា កិច្ចព្រមព្រៀងធ្វើឱ្យប្រក្រតីភាព ចុងក្រោយត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅចុងឆ្នាំ២០២៣ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top