ព័ត៌មានអន្តរជាតិ

បាក់រលំអគារ សម្រាប់ចត រថយន្តកណ្តាល ទីក្រុងញូវយ៉ក ស្លាប់មួយនាក់របួសច្រើននាក់

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ម្នាក់ បានបាត់បង់ជីវិត និងប្រមាណជាប្រាំនាក់ទៀត បានទទួលរង របួសនៅក្នុងហេតុការណ៍ រលំអគារកំពស់ច្រើនជាន់មួយកន្លែង នៅក្នុងទីក្រុងញូវយ៉ក។

អ្នកឆ្លើយឆ្លង ព័ត៌មាន បានបញ្ជាក់ថាអគារ ដែលមាន៣ជាន់ សម្រាប់ប្រើប្រាស់ដល់ការចត រថយន្តបានបាក់រលំចេញ ពីអគារជាន់ទី២ដំបូងគេហើយ បន្ទាប់មកក៏បន្តទៅផ្នែកជាច្រើនទៀត នៃអគារតែម្តង។

អជ្ញាធរបានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាព របស់អគារមិនទាន់មានស្ថេរភាពនៅឡើយ ដែលវានឹងផ្តល់ភាពគ្រោះថ្នាក់ខ្លាំង ចំពោះក្រុមការងារជួយសង្គ្រោះបន្ទាន់ ដូច្នេះអជ្ញាធរនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលមានរួមទាំងសុនខយន្តនិងយន្តហោះដ្រូន ផងដើម្បីបំពេញការងារ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះមូលហេតុ នៃការធ្វើឲ្យមានការបាក់រលំអគារនេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយអជ្ញាធរកំពុងបន្តធ្វើការតាមដាន ប្រសិនបើវានឹងប៉ះពាល់ទៅដល់អគារផ្សេងទៀត ដែលនៅជាប់គ្នាដែរឬយ៉ាងណា៕

ប្រែសម្រួល៖ស៊ុនលី

To Top