រីយ៉ូ៖ ការកើនឡើងសម្ពាធនយោបាយ លើប្រទេសនានាក្នុងការជ្រើសរើស រវាងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងនាំឱ្យមានកំណើនសេដ្ឋកិច្ច តិចជាងនៅទូទាំងពិភពលោក ហើយគួរតែត្រូវបានជៀសវាងដោយ “គ្រប់មធ្យោបាយ” នេះបើតាមការដកស្រង់សម្ដី ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde ដោយសារព័ត៌មាន FOX ដែលបាននិយាយកាលពីថ្ងៃអាទិត្យ។
លោកស្រី Lagarde ត្រូវបានគេដកស្រង់សម្តី ដែលនិយាយនៅលើ “Face the Nation” របស់ CBS ដែលសំដៅទៅលើប្រទេសទាំងពីរថា “មានការប្រកួតប្រជែងយ៉ាងច្បាស់ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំទាំងនេះ” ។
លោកស្រី Lagarde បានព្រមានថា ការបំបែកខ្លួន និងការតម្រៀបនៃ bipolarization នៃពិភពលោកនឹងនាំឱ្យ មានកំណើនសេដ្ឋកិច្ចតិច ភាពរុងរឿងតិច និងភាពក្រីក្រកាន់តែច្រើន នៅទូទាំងពិភពលោក។
លោកស្រីបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងចិន អាចចូលរួមក្នុងកិច្ចសន្ទនា ហើយបានព្រមានថា ពាណិជ្ជកម្មមិនគួរមានការ ប្រឈមមុខដាក់គ្នាឡើយ។
គួរបញ្ជាក់ផងដែរថា លោកស្រី Lagarde គឺជាអ្នកនយោបាយ និងមេធាវីជនជាតិបារាំង ដែលធ្លាប់ធ្វើជានាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩៕
ប្រែសម្រួល ឈូក បូរ៉ា