ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងចែចូវ ប្រទេសដែលខ្លួន ធ្លាប់ទម្លាក់គ្រាប់បែក រាប់លានតោនពីលើ ដើម្បីឱ្យមកប្រឆាំងនឹងចិន

បរទេស ៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុង ហាណូយ ប្រទេសវៀតណាម ដោយនេះជាអ្វី ដែលប្រទេសចិនចង់ជៀស និង មិនចង់ឃើញ ។ នៅទីនេះ សហរដ្ឋអាមេរិកកំពុងចែចង់ ប្រទេសមួយ (វៀតណាម) ដែលខ្លួនធ្លាប់ទម្លាក់គ្រាប់បែក រាប់លានតោន ដែលនាំឱ្យបាត់បង់ជីវិតស្លូតត្រង់ ។ ប៉ុន្តែ ឥឡូវនេះ ជាការពិតណាស់ អាមេរិកបានផ្លាស់ប្តូរឥរិយាបទ ក្នុងការប៉ុនប៉ងដើម្បីលើកឡើងនូវ ‘យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក’ របស់ខ្លួន និងដើម្បីទប់ទល់នឹងការកើនឡើង ឥទ្ធិពលរបស់ទីក្រុងប៉េកាំង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពអាចហាក់ដូចជាអំណោយផលសម្រាប់សហរដ្ឋអាមេរិក ដោយសារថា ប្រទេសវៀតណាម ស្ថិតនៅខាងស្ដាំ លើបរិវេណរបស់ប្រទេសចិន ដែលនាំឱ្យមានការតស៊ូទាមទារ ឯករាជ្យប្រឆាំង នឹងប្រទេសជិតខាងធំជាង របស់ខ្លួន ។ បន្ថែមពីលើនេះ ថ្វីត្បិតតែជាប្រទេស កុម្មុយនិស្តក៏ដោយ ក៏វៀតណាមមានទំនាក់ទំនង ដ៏ចម្រូងចម្រាសជាមួយទីក្រុងប៉េកាំង ដោយសារជម្លោះដែនដីនៅសមុទ្រចិន ខាងត្បូង។

ហាក់បីដូចជាប្រទេសមួយ ដែលមានចំនួនប្រជាជនច្រើន និងមានកម្លាំងពលកម្មថោកជាងចិន ក៏ដោយ ក៏ វៀតណាម អាចស្ថិតក្នុងទីតាំងមួយ ដើម្បីផ្តល់ជម្រើសសេដ្ឋកិច្ចមួយផ្នែក ដល់ប្រទេសចិនផងដែរ ។ ប៉ុន្តែតើវាងាយស្រួលទេ? តើទីក្រុងវ៉ាស៊ីនតោន អាចទាក់ទាញហាណូយ ឱ្យចូលជាដៃគូក្នុងអ័ក្ស ដើម្បីប្រឆាំងក្រុងប៉េកាំងបានទេ? កុំពឹងផ្អែកលើវា ។ ដោយសារវៀតណាម បើកទូលាយក្នុងការកសាងភាពជាដៃគូ ជាមួយប្រទេសផ្សេងៗដើម្បីរក្សាឯករាជ្យភាព ជាយុទ្ធសាស្ត្ររបស់ខ្លួន ទោះជាយ៉ាងនេះក៏ដោយ វាមិនស្ថិតក្រោមការបំភាន់អំពីចេតនាពិត របស់សហរដ្ឋអាមេរិកទេ ហើយហានិភ័យជាច្រើន ដែលកាន់តែខិតទៅជិតទីក្រុងវ៉ាស៊ីនតោន នឹងនាំមកនោះដែរ ។

ក្តីបារម្ភនេះមិនមែនគ្រាន់ តែដោយសារតែប្រតិកម្ម ដែលអាចកើតមានរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែសកម្មភាព របស់អាមេរិកផ្ទាល់ ដែលតែងតែជា “មិត្ត” ដ៏សមរម្យបំផុតរបស់វៀតណាម ក្នុងសម័យទំនើបនេះ ។

អាមេរិកមើលឃើញវៀតណាម ជាយុទ្ធសាស្ត្រ ទប់ទល់នឹងចិន ប៉ុន្តែតើការអត់ឱន និងការអត់ធ្មត់របស់អាមេរិក ចំពោះវៀតណាម ជាប្រទេស កុម្មុយនិស្តអាចស្ថិតស្ថេរ ដល់កម្រិតណា? ភាពជាដៃគូជាមួយអាមេរិក នឹងនាំមកនូវការរំពឹង ទុករយៈពេលវែង ដែលវៀតណាមគួរតែ ‘វិវត្ត’ ដើម្បីឆ្លុះបញ្ចាំងពីតម្លៃនយោបាយ និងចក្ខុវិស័យរបស់អាមេរិក តាមសរសៃទៅនឹងការរំពឹងទុកដែលអាមេរិក ធ្លាប់មានចំពោះប្រទេសចិន។ វៀតណាមជាប្រទេសកុម្មុយនិស្តតូចជាង (យ៉ាងហោចណាស់ តាមស្តង់ដារអាស៊ី) ហើយទីបំផុតអាមេរិកនឹងខិតខំ ដើម្បីទទួលបានអនុត្តរភាពនយោបាយ និងសេដ្ឋកិច្ចលើប្រទេសនេះ ហើយប្រសិនបើទីក្រុងហាណូយ មិនអនុលោមតាមចំណូលចិត្តនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នោះអាចនឹងព្យាយាម បង្ខិតបង្ខំវា ៕

To Top